ព័ត៌មានជាតិ
ការឈានជើងចូល WHITE HOUSE របស់សម្តេចតេជោ ហ៊ុន សែន គឺជាប្រវត្តិសាស្ត្រ និងជាមោទកភាពរបស់កម្ពុជាទាំងមូល
លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងនៅក្នុងសន្និសីទកាលពីព្រឹកថ្ងៃទី ០៨ ខែកុម្ភៈ ថា ការអញ្ជើញទៅចូលរួមប្រជុំ នៅសេតវិមាន ឬ WHITE HOUSE គឺជាប្រវត្តិសាស្ត្ររបស់កម្ពុជា ពីព្រោះកម្ពុជាមិនដែលបានចូលទៅដល់វ៉ាយហោសនោះទេ សូម្បីតែសេនាប្រមុខ លន់ នល់ ដែលអាមេរិកគាំទ្រ ក៏មិនដែលបានទៅដល់ដែរ។

ការលើកឡើងរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជានេះ ជាការឆ្លើយតបសំណួររបស់អ្នកសារព័ត៌មាន និងបន្ទាប់ពីមានលិខិតឆ្លើយឆ្លងគ្នារវាងលោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិក ជាមួយសម្ដេចតេជោ ហ៊ុន សែន កាលពីថ្មីៗនេះ ទាក់ទងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ដែលគ្រោងធ្វើនាពេលខាងមុខ ហើយក៏ធ្លាប់បានបញ្ជាក់ពីអញ្ជើញទៅសហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក ក្នុងនាមជាសហប្រធានជាមួយនឹងលោក ចូ បៃដិន នេះផងដែរ។

លោក ផៃ ស៊ីផាន បានថ្លែងថា “ជាប្រវត្តិសាស្ត្ររបស់កម្ពុជាហើយ ដែលកម្ពុជាយើងបណ្ដើរចូលទៅដល់វ៉ាយហៅ (THE WHITE HOUSE) នោះទេ មិនដែលសោះ។ នេះគឺជាលើកទីមួយហើយដែលជាវីរៈបុរសរបស់កម្ពុជា ដែលជាកូនអ្នកស្រែម្នាក់ ដែលលោកមានឱកាសបានចូលរួមបានចូលទៅដល់ក្នុង WHITE HOUSE ដែលជាកន្លែងរដ្ឋបាលរបស់សហរដ្ឋអាមេរិក”។
បើតាមលោក ផៃ ស៊ីផាន កន្លងមកឃើញអ្នកនយោបាយមួយចំនួនបានឈរថតនៅខាងក្រៅ White House នោះ ប៉ុន្តែពេលនេះ យើងបានដឹងច្បាស់ហើយ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជួបជាមួយប្រធានាធិបតីអាមេរិក នាពេលខាងមុខ ហើយការដឹងច្បាស់នេះ គឺតាមរយៈសារលិខិតរបស់លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលសរសេរមកកាន់សម្តេចតេជោ ហ៊ុន សែន។ លោក Joe Biden បានសរសេរថា “រដ្ឋបាលរបស់ខ្ញុំ ទន្ទឹងរង់ចាំធ្វើការជាមួយកម្ពុជាក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២ ខ្ញុំរង់ចាំស្វាគមន៍សម្ដេចអញ្ជើញមកកាន់រដ្ឋវ៉ាស៊ីនតោនក្នុងឱកាសឆាប់ៗខាងមុខ”។
លោក ផៃ ស៊ីផាន បញ្ជាក់ថា នេះគឺជាកម្រងការងារការទូតមួយដែលបង្ហាញយ៉ាងជាក់ច្បាស់ថា កម្ពុជាបានដើរតួរដ៏មានសារៈសំខាន់ក្នុងការបម្រើផលប្រយោជន៍ឲ្យតំបន់ ដូច្នេះនេះ គឺជាមោទនភាពរបស់យើង ហើយក៏ជាមោទនភាពរបស់ប្រជាពលរដ្ឋខ្មែរផងដែរ។ ចំណែកអ្នកដែលវាយតម្លៃយ៉ាងណា គឺជារឿងដាច់ដោយឡែក ប៉ុន្តែវត្តមានរបស់សម្ដេចនៅ វ៉ាយហៅ គឺជាកិត្តិយសរបស់ខ្មែរយើងទាំងមូល។
ចំពោះរបៀបវីរៈអ្វីខ្លះ ដែលនឹងត្រូវលើកយកទៅពិភាក្សាជាមួយប្រធានាធិបតីអាមេរិក លោក Joe Biden នោះ លោក ផៃ ស៊ីផាន បានអះអាងថា នៅមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែអាស៊ានមានក្រុមការងារលេខាធិការដ្ឋានរបស់អាស៊ាន នឹងជួបគ្នាជាមួយក្រុមលេខាការងាររបស់សហរដ្ឋអាមេរិក ដើម្បីជជែកគ្នា ទើបបង្កើតទៅជារបៀបវារៈក្នុងកិច្ចពិភាក្សាគ្នា ដូច្នេះមកដល់ពេលនេះ យើងមិនទាន់ដឹងថា មានរបៀបវារៈអ្វីខ្លះ ដែលនឹងត្រូវជជែកពិភាក្សាគ្នានៅក្នុងជំនួបរបស់លោក Joe Biden ជាមួយសម្ដេចតេជោ ហ៊ុន សែន នៅឡើយទេ។
សូមបញ្ជាក់ថា ថ្មីៗនេះសម្ដេចតេជោ ហ៊ុន សែន ក៏បានសរសេរលិខិតមួយច្បាប់ឆ្លើយលោក Joe Biden ផងដែរ ដោយអរគុណប្រធានាធិបតីអាមេរិក ដែលបានផ្ញើលិខិតបញ្ជាក់ពីគោលបំណងក្នុងការអញ្ជើញសម្តេច និងមេដឹកនាំអាស៊ាន ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក ដែលគ្រោងរៀបចំធ្វើក្នុងរយៈពេលប៉ុន្មានខែខាងមុខ និងបំណងប្រាថ្នាក្នុងការពង្រឹងទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិកបន្ថែមទៀត ក្នុងពេលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ ២០២២។ ជាមួយគ្នានោះ សម្តេចបានបញ្ជាក់សារជាថ្មីអំពីការប្តេជ្ញាចិត្តគាំទ្រយ៉ាងពេញទំហឹងចំពោះអាមេរិក ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិកនៅរដ្ឋធានីវ៉ាស៊ីនតោន។

សម្តេចតេជោមានជំនឿថា កិច្ចប្រជុំកំពូលនេះនឹងផ្ដល់នូវកាលានុវត្តភាពដ៏ល្អមួយសម្រាប់ការផ្លាស់ប្ដូរយោបល់គ្នាថា តើត្រូវធ្វើយ៉ាងណា ដើម្បីឲ្យកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ាន-សហរដ្ឋអាមេរិក រីកចម្រើនទៅមុខបន្ថែមទៀត។
លោក ផៃ ស៊ីផាន អះអាងដែរថា ការអញ្ជើញឡើង WHITE HOUSE របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាពេលនេះ តំណាងឲ្យជាតិខ្មែរទាំងមូល ហើយក៏តំណាងឲ្យក្រុមប្រឆាំងមួយចំនួនផងដែរ ដែលតែងតែទៅឈរថតនៅខាងក្រៅសេតវិមាននោះ ដូច្នេះវាជាមោទនភាពរបស់ខ្មែរយើងទាំងមូល ហើយនេះជាប្រវត្តិសាស្ត្ររបស់កម្ពុជាដែលកន្លងមកសូម្បីតែព្រះមហាក្សត្រ ឬសេនាប្រមុខលន់ នល់ ដែលគាំទ្រដោយសហរដ្ឋអាមេរិក ក៏មិនបានឡើងទៅដល់វ៉ាយហោសនេះដែរ៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន