ព័ត៌មានជាតិ
កុមារជាង ៤០ ម៉ឺននាក់ ទទួលបានការពិនិត្យព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា
នៅក្នុងឆ្នាំ២០២១ មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំងក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាបបានទទួលសេវាពិនិត្យជំងឺនិងសម្រាកព្យាបាលជំងឺកុមារកម្ពុជាប្រមាណជាង ៤០ម៉ឺន នាក់។
របាយការណ៍ត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលនៃ «មូលនិធិគន្ធបុប្ផាកម្ពុជា» ក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃ «មូលនិធិគន្ធបុប្ផាកម្ពុជា»កាលពីដើមសប្តាហ៍កន្លងទៅនេះ។

របាយការណ៍ដដែលបានឱ្យដឹងថា ក្នុងចំណោមកុមារជាង៤០ម៉ឺននាក់ ចំនួនអ្នកជំងឺជាកុមារមកពិគ្រោះនិងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅមានចំនួន ៣៨៥ ៥១៩នាក់ និងអ្នកជំងឺកុមារចូលមកសម្រាកព្យាបាលក្នុងមន្ទីពេទ្យមានចំនួន ៨០ ៦៧២ នាក់។
ចំណែកស្រ្តីមានផ្ទៃពោះដែលបានមកពិនិត្យ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅសម្ភព នៅមន្ទីរពេទ្យជ័យវរ្ម័នទី ៧ មានចំនួន ៦២ ៥៣៩ នាក់។ ស្រ្តីមានផ្ទៃព្រោះបានសម្រាក និងសម្រាលកូន ១៩ ៥០៦ នាក់, ស្រ្តីមកសម្រាកព្យាបាលជំងឺកូវីដ-១៩ចំនួន ២ ៩០០ នាក់, ជំងឺគ្រុនឈាមធ្ងន់ធ្ងរ ៦៧០ នាក់ និងវះកាត់សរុប ២៣ ៨៥៥ នាក់ ។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃ «មូលនិធិគន្ធបុប្ផាកម្ពុជា» បានលើតសរសើរចំពោះការខិតខំប្រឹងប្រែងបំពេញការងាររបស់ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូពេទ្យ និងបុគ្គលិកទាំងអស់របស់មន្ទីរពេទ្យគន្ធបុប្ផា ដែលបានយកចិត្តទុកដាក់ពិនិត្យ និងព្យាបាលជំងឺដល់ទារក និងកុមារ និងបានលើកទឹកចិត្តឱ្យបន្តខិតខំបំពេញការងារដ៏មានសារៈសំខាន់នេះថែមទៀត ដើម្បីចូលរួមកសាង និងអភិវឌ្ឍទំពាំងស្នងឬស្សីរបស់ប្រទេសជាតិ ស្របតាមពាក្យស្លោក «ភាពញញឹមរបស់កុមារគឺជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា»។
តាមរបាយការណ៍ពី មូលនិធិគន្ធបុប្ផាកម្ពុជាបានឱ្យដឹងថា នៅក្នុងឆ្នាំ ២០២១ «មូលនិធិគន្ធបុប្ផាកម្ពុជា» ទទួលបានថវិកាបរិច្ចាគប្រមាណ ១៨ .៥ លានដុល្លារអាមេរិក កើនឡើង ១១,៦% បើប្រៀបធៀបនឹងឆ្នាំ២០២០ ដោយទទួលបានពីសមាជិកសរុបចំនួនជាង ១៥០ ០០០ នាក់។ ថវិកាទាំងនេះបានមកពីប្រភពនានាដូចជា វិភាគទានរបស់រាជរដ្ឋាភិបាល កម្រៃពីការលក់សំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ, វិភាគទានប្រចាំឆ្នាំរបស់កាកបាទក្រហម និងការបរិច្ចាគពីសប្បុរសជនទូទៅ។
ជាមួយគ្នានេះ ក្នុងឆ្នាំ ២០២១ «មូលនិធិគន្ធបុប្ផាកម្ពុជា» បានបង្វែរថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផាចំនួនប្រមាណ ៤,៥ លានដុល្លារអាមេរិក៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


