ព័ត៌មានជាតិ
បន្តផ្អាកដំណើរការរោងភាពយន្ត រោងសម្ដែងសិល្ប: និងសារមន្ទីរទូទាំងប្រទេស
ក្រសួងវប្បធម៌និងវិចិត្រចិល្បៈ បានបន្តផ្អាកដំណើរការរោងភាពយន្ត រោងសម្ដែងសិល្ប: គ្រប់ប្រភេទនិងសារមន្ទីរទូទាំងប្រទេសជាបណ្តោះអាសន្នចាប់ពីថ្ងៃទិ១១ធ្នូនេះតទៅរហូតដល់មានការជូនដំណឹងជាថ្មី។
ការប្រកាសផ្អាកដំណើរការរោងភាពយន្ត រោងសម្ដែងសិល្បៈ: និងសារមន្ទីរទូទាំងប្រទេសនេះ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ពិសេសជាប់ពាក់ព័ន្ធនឹងព្រឹត្រិការណ៍ «សហគមន៍២៨វិច្ឆិកា» ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យបានដឹងថា ដោយមើលឃើញពីផលប៉ះពាល់ នៃការរីករាលដាល នៃជំងឺកូវីដ-១៩ ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា និងចៀសវាងការឆ្លងរីករាលដាលក្នុងសហគមន៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមផ្អាកការចូលទស្សនាសារមន្ទីរផ្អាកដំណើរការនូវរោងភាពយន្ត និងរោងសម្ដែងសិល្បៈគ្រប់ប្រភេទទូទាំងប្រទេសជាបណ្ដោះអាសន្នអនុវត្តចាប់ពីថ្ងៃនេះតទៅ រហូតដល់មានការជួនដំណឹងជាថ្មី»។
គួរបញ្ជាក់ថា គិតចាប់ ពីថ្ងៃទី២៨ ខែវិច្ឆិកា ហូតដល់ ថ្ងៃទី១០ ខែធ្នូនេះ មានអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា»ចំនួន៤០នាក់ក្នុងស្រី១៩នាក់ មានតេស្តវិជ្ជមានវីរុសកូវីដ-១៩។
ដោយឡែកគិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៣៥៧នាក់ ក្នុងនោះមានអ្នកព្យាបាលជាសះស្បើយ ចំនួន៣០៧នាក់ និងអ្នកកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន៥០នាក់៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


