ព័ត៌មានអន្ដរជាតិ
អគ្គិភ័យឆាបឆេះលើ ស្រឡាងដឹកមនុស្សជិត៣០០នាក់ ចេញពី ក្រិក ទៅ អ៊ីតាលី
នៅថ្ងៃសុក្រទី១៨ខែកុម្ភៈនេះ អគ្គិភ័យបានឆាបឆេះលើស្រឡាងមួយគ្រឿង ដែលធ្វើដំណើរពីប្រទេសក្រិកទៅកាន់ប្រទេសអ៊ីតាលី ជាមួយមនុស្ស២៨៨នាក់ជិះក្នុងនោះ ហើយភ្លាមៗមិនទាន់មានរបាយការណ៍អំពីការស្លាប់ឬរបួសទេ។

ស្រឡាង Euroferry Olympia ដោតទង់ជាតិអ៊ីតាលី បានធ្វើដំណើរចេញពីកំពង់ផែ Igoumenitsa ដែលជាកំពង់ផែធំបំផុតនៅភាគខាងលិចប្រទេសក្រិក ហើយឆ្ពោះដំណើរទៅកាន់កំពង់ផែ Brindisi របស់ប្រទេសអ៊ីតាលី។
អគ្គិភ័យបានឆាបឆេះនៅជិតកោះ Corfu ក្នុងសមុទ្រ Ionian ខណៈមូលហេតុដែលបង្កឲ្យមានភ្លើងឆេះ នៅមិនទាន់ត្រូវបានគេដឹងនៅឡើយទេ។

ឆ្មាំឆ្នេរសមុទ្របាននិយាយថា អ្នកដំណើរចំនួន២៣៧នាក់ និងសមាជិកនាវិក៥១នាក់កំពុងជិះក្នុងស្រឡាង ហើយនាវាឆ្មាំឆ្នេរសមុទ្រ បីគ្រឿង បានចូលរួមក្នុងប្រតិបត្តិការជួយសង្គ្រោះ។
អ្នកដំណើរ និងនាវិកដែលបានជម្លៀសតាមទូកសង្គ្រោះ ត្រូវបានគេនាំយកទៅកាន់ទីក្រុង Corfu ខណៈលក្ខខណ្ឌអាកាសធាតុនៅទីនោះគឺធម្មតា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ លិចស្រឡាងនៅកោះបាលី ស្លាប់៧នាក់ បាត់ខ្លួន១១នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


