ព័ត៌មានអន្ដរជាតិ
លិចស្រឡាងនៅកោះបាលី ស្លាប់៧នាក់ បាត់ខ្លួន១១នាក់
ក្រុមអ្នកជួយសង្គ្រោះឥណ្ឌូណេស៊ី កំពុងស្វែងរកមនុស្សចំនួន១១នាក់ ដែលនៅតែបាត់ខ្លួនបន្ទាប់ពីស្រឡាងដឹកអ្នកដំណើរមួយគ្រឿង លិចក្នុងសមុទ្រជិតកោះបាលី ដោយបានសម្លាប់មនុស្សចំនួន ៧នាក់។
អ្នកនៅរស់រានមានជីវិតរាប់សិបនាក់ ត្រូវបានគេសង្គ្រោះចេញពីទឹក កាលពីល្ងាចថ្ងៃអង្គារបន្ទាប់ពីស្រឡាង KMP Yunicee ដែលដឹកអ្នកដំណើរនិងនាវិកចំនួន ៥៧ នាក់ បានលិចក្បែរកំពង់ផែ Gilimanuk នៅភាគខាងលិចកោះនេះ។
ភាគច្រើននៃអ្នកដែលគេ សង្គ្រោះបាន គឺសន្លប់បាត់ស្មារតី បន្ទាប់ពីរសាត់អណ្តែតក្នុងទឹកអស់រយៈពេលជាច្រើនម៉ោង។ ប៉ុន្តែមនុស្ស ១១ នាក់នៅតែបន្តបាត់ខ្លួនគិតត្រឹមថ្ងៃពុធនេះ។
មេក្រុមស្វែងរកនិងជួយសង្គ្រោះកោះបាលី លោក Gede Darmada បាននិយាយថា “យើងកំពុងស្វែងរកអ្នកដែលបាត់ខ្លួននៅឡើយ។ កាលពីយប់មិញ ប្រតិបត្តិការជួយសង្គ្រោះត្រូវបានរំខាន ដោយការមើលមិនសូវឃើញនិងរលកសមុទ្រខ្ពស់ៗ”។
ទោះបីជាយ៉ាងណាក៏ដោយ ពេលនេះ គេនៅមិនទាន់ដឹងថា គ្រោះថ្នាក់នេះ បណ្តាលមកពីអ្វីនោះទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ គ្រោះមហន្តរាយផ្លូវទឹក! ស្រឡាងបុកកប៉ាល់ដឹកទំនិញ ស្លាប់មនុស្ស២៦នាក់នៅ បង់ក្លាដែស
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


