នយោបាយ
សកម្មជនបក្សដទៃជាង២០០នាក់ទៀតហើយ បានសម្រេចចុះចូលជាមួយបក្សប្រជាជនកម្ពុជាក្នុងខេត្តកំពង់ស្ពឺ
អតីតមន្រ្តី និងសកម្មជនគណបក្សនយោយផ្សេងៗប្រមាណជាង២០០នាក់បន្ថែមទៀតហើយ បានសម្រេចចាកចេញពីគណបក្សរបស់ពួកគេមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ នេះបើតាមការបញ្ជាក់ឲ្យដឹងរបស់លោកយឿន យឿត ទីប្រឹក្សារាជរដ្ឋាភិបាល នៅរសៀលថ្ងៃអាទិត្យ ទី២០ ខែកុម្ភៈ ឆ្នាំ២០២២នេះ។
លោក យឿន យឿត ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានក្រុមការងារចុះជួយស្រុកឱរ៉ាល់ និងជាប្រធានក្រុមការងារចុះជួយឃុំតាសាល បានអះអាងថា ការដែលមន្រ្តី និងសកម្មជនគណបក្សនយោយផ្សេងៗមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានេះ គឺដោយសារតែមើលឃើញពីការដឹកនាំរបស់ គណបក្សប្រជាជនដែលបានធ្វើឲ្យភូមិ ឃុំរបស់ពួកគេមានការអភិវឌ្ឍច្រើនជាបន្តបន្ទាប់នោះ ពោល គឺខុសពីថ្នាក់ដឹកនាំគណបក្សរបស់ពួកគេ។
លោក យឿន យឿត បានបញ្ជាក់ថា អ្នកដែលចុះចូលថ្មីបន្ថែមនេះ គឺជាអតីតសកម្មជនរបស់គណបក្សសង្រ្គោះជាតិ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ(LDP) និងគណបក្សមួយចំនួនទៀត។ នៅថ្ងៃទី២៦ ខែកុម្ភៈខាងមុខនេះ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកឱរ៉ាល់ នឹងធ្វើពិធីប្រកាសទទួលពួកគេជាផ្លូវការស្ថិតនៅ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
សូមបញ្ជាក់ថា អតីតមន្រ្តី និងសកម្មជនគណបក្សនយោយផ្សេងៗប្រមាណជាង២០០នាក់ដែលបានសម្រេចចុះចូលជាមួយគណបក្សប្រជាជនកម្ពុជានាពេលនេះ គឺកើតឡើងបន្ទាប់ពីអតីតមន្រ្តី និងសកម្មជនគណបក្សនយោយផ្សេងៗប្រមាណជាង១០០នាក់ទើបសម្រេចចុះចូលជាមួយគណបក្សប្រជាជនកម្ពុជានៅក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅ៕
ដោយ ៖ វណ្ណ សុគន្ធា
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង