ព័ត៌មានជាតិ
សម្ដេច ស ខេង ហាមមន្ដ្រីពន្លត់អគ្គិភ័យ មិនត្រូវទារថវិកាពីពលរដ្ឋ ពេលចុះពន្លត់អគ្គិភ័យ
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំដល់មន្ដ្រីពន្លត់អគ្គិភ័យ ដាច់ខាតមិនត្រូវទារថវិកាពីប្រជាពលរដ្ឋ នៅពេលចុះអន្ដរាគមន៍ពន្លត់អគ្គិភ័យ។
ក្នុងពិធីបូកសរុបលទ្ធផល នៃអង្គសន្និបាតរបស់ក្រសួងមហាផ្ទៃ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ នាថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២២ សម្ដេចក្រឡាហោម បានណែនាំដល់មន្ដ្រីពន្លត់អគ្គិភ័យ ត្រូវប្រតិបត្តិការការងាររបស់ខ្លួន ២៤ម៉ោង លើ ២៤ម៉ោង នៅពេលប្រជាពលរដ្ឋ ជួបបញ្ហាអគ្គិភ័យ។
សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា «នៅកន្លែងខ្លះ មុនហ្នឹងបាញ់ទឹកពន្លត់ ត្រូវនិយាយគ្នាសិន (និយាយរឿងលុយ) អាហ្នឹងអត់បានទេ។ ឡានអគ្គិភ័យ យើងបានចែកដល់ស្រុក ទោះបីមិនគ្រប់ក៏ដោយ ប៉ុន្ដែយើងបានដាក់កន្លែងស្រុកសំខាន់ៗ ហើយបែងចែកជួយនៅពេលបញ្ហា ត្រូវចល័តជួយគ្នា»។
នៅក្នុងឱកាសនោះ សម្ដេចក្រឡាហោម បានលើកទឹកចិត្តដល់ប៉ុស្ដិ៍នគរបាល និងមន្ដ្រីនៅមូលដ្ឋានទាំងអស់ ត្រូវខិតខំបំពេញភារកិច្ច ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋ តាមតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានល្អ។
លើសពីនេះ សម្ដេចក្រឡាហោម បានណែនាំអភិបាលរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ចំពោះ មេឃុំ, ស្មៀនឃុំ, ប៉ុស្ដិ៍នគរបាល, មេភូមិ និងប៉ុស្ដិ៍សុខភាព ដើម្បីឲ្យពួកគាត់បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ដោយមានប្រសិទ្ធភាពខ្ពស់ ជាពិសេសធ្វើយ៉ាងណាឲ្យប៉ុស្ដិ៍នគរបាល ជាប៉ុស្ដិ៍នគរបាលរបស់ប្រជាពលរដ្ឋ នៅពេលប្រជាពលរដ្ឋពឹងពាក់ធ្វើការងារ ធ្វើមិនឲ្យប្រជាពលរដ្ឋមានភាពភ័យខ្លាច ហើយមិនត្រូវគិតថ្លៃសេវា។
សម្ដេចក្រឡាហោម បានណែនាំឲ្យបន្តពង្រឹងគុណភាពការងារនគរបាល និងសហគមន៍ ដោយត្រូវធ្វើការពិនិត្យ និងបំពេញបន្ថែម កងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំ-សង្កាត់ ដែលខ្វះខាតឲ្យមានចំនួន សមស្របតាមប្រជាសាស្ត្រ និងភូមិសាស្ត្រនៃ ឃុំ-សង្កាត់ នីមួយៗ ព្រមទាំងការបណ្តុះបណ្តាល លើកកម្ពស់សមត្ថភាពជំនាញវិជ្ជាជីវៈ, ការពង្រឹងអនុវត្តវិន័យ ក្រមសីលធម៌វិជ្ជាជីវៈ, ការអប់រំកែប្រែឥរិយាបថ ក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ និងការផ្តល់មធ្យោបាយឧបករណ៍សម្ភារៈ បំពេញការងារឲ្យបានសមរម្យ ដើម្បីពង្រឹងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ-សង្កាត់ ជាបង្អែកដ៏រឹងមាំ ក្នុងចលនាអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពតាមឃុំ-សង្កាត់ទូទាំងប្រទេស៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


