ព័ត៌មានអន្ដរជាតិ
រុស្ស៊ី មិនទាន់ដណ្ដើមបានរដ្ឋធានី អ៊ុយក្រែន ផង តែជនស៊ីវិលស្លាប់ និងរបួសជាង ១ពាន់នាក់ហើយ
ទោះបីថ្ងៃនេះ ជាថ្ងៃទី៣ ដែលកងកម្លាំងរុស្ស៊ីបានវាយលុកទីក្រុងនានារបស់អ៊ុយក្រែនក្ដី ប៉ុន្តែរដ្ឋធានី គៀវ នៅតែស្ថិតក្នុងដៃរបស់អ៊ុយក្រែននៅឡើយ ខណៈចំនួនជនស៊ីវិលដែលបានស្លាប់ក្នុងការវាយប្រហារប៉ុន្មានថ្ងៃមកនេះ មានជិត ២០០នាក់ និងរងរបួសជាង ១ពាន់នាក់ទៀត។

បច្ចុប្បន្នប្រជាជនអ៊ុយក្រែនរាប់សែននាក់បានភៀសខ្លួនទៅទិសខាងលិចឆ្ពោះទៅសហភាពអឺរ៉ុប ស្របពេលដែលមន្ត្រីសន្តិសុខកំពូលរបស់រុស្ស៊ី និងជាអតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បាននិយាយថា ប្រតិបត្តិការយោធារបស់ទីក្រុងមូស្គូនឹងត្រូវធ្វើឡើងដោយមិនឈប់ឈរ រហូតទាល់តែគោលដៅបានសម្រេច។
ជាមួយគ្នាដែរ អភិបាលក្រុង គៀវ លោក Vitali Klitschko បាននិយាយថា បច្ចុប្បន្នមិនមានវត្តមានយោធារុស្ស៊ីនៅក្នុងទីក្រុងនោះទេ ប៉ុន្តែលោកជឿថាក្រុមនេះ នឹងបន្តបំផ្លិចបំផ្លាញរដ្ឋធានីរបស់អ៊ុយក្រែន។ លោកបន្ថែមថា ប្រព័ន្ធរថភ្លើងក្រោមដីឥឡូវនេះបានបើកប្រើសម្រាប់ធ្វើជាជម្រកជូនពលរដ្ឋប៉ុណ្ណោះ ហើយរថភ្លើងបានឈប់ដំណើរការហើយ។
យោងតាមប្រភពពីសារព័ត៌មាន រ៉យទ័រ នៅប៉ុន្មាននាទីមុននេះ បានឱ្យដឹងថា គិតមកទល់ពេលនេះ ប្រជាជនអ៊ុយក្រែនយ៉ាងហោចណាស់ ១៩៨នាក់ រួមទាំងកុមារ ៣នាក់ត្រូវបានសម្លាប់ និងមានមនុស្ស ១១១៥នាក់បានរងរបួស ខណៈចំនួនជាក់លាក់ទំនងមានច្រើនជាងរបាយការណ៍។
ត្បិតថាពេលនេះ កងកម្លាំងរុស្ស៊ីភាគច្រើន នៅមិនឆ្ងាយប៉ុន្មានពីកណ្តាលទីក្រុង គៀវ ប៉ុន្តែរុស្ស៊ីមិនទាន់វាយលុកគ្រប់គ្រងលើដែនអាកាសរបស់អ៊ុយក្រែននៅឡើយទេ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Reuters
ចុចអាន៖ ចេញមុខហើយ ពេលនេះ ណាតូ ដាក់ពង្រាយកម្លាំង ឆ្លើយតបលើកដំបូង ជាមួយ រុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


