ព័ត៌មានអន្ដរជាតិ
ចេញមុខហើយ ពេលនេះ ណាតូ ដាក់ពង្រាយកម្លាំង ឆ្លើយតបលើកដំបូង ជាមួយ រុស្ស៊ី
មេដឹកនាំណាតូ បានអនុញ្ញាតឲ្យដាក់ពង្រាយក្រុមកងកម្លាំង ឆ្លើយតបរបស់សម្ព័ន្ធភាព ជាលើកដំបូង។ ចំណាត់ការនេះ ធ្វើឡើង ដើម្បីឆ្លើយតបនឹងការវាយប្រហាររបស់ រុស្ស៊ី លើ អ៊ុយក្រែន។

អង្គភាពនេះមានកងទ័ពចំនួន ៤០,០០០ នាក់ និងមានកងកម្លាំងជើងគោក អាកាស និងកងទ័ពជើងទឹក ។
អគ្គលេខាធិការណាតូលោក Jens Stoltenberg មិនបាននិយាយថា តើទាហានប៉ុន្មាននាក់នឹងត្រូវដាក់ពង្រាយ។ ប៉ុន្តែលោកបាននិយាយថា រុស្ស៊ីបានបំផ្លាញសន្តិភាពនៅអឺរ៉ុប ហើយថាប្រជាជនអ៊ុយក្រែនកំពុងប្រយុទ្ធដើម្បីសេរីភាពរបស់ពួកគេ នៅចំពោះមុខការវាយប្រហារ ដោយក្រុងម៉ូស្គូ។

ទាហានរាប់ពាន់នាក់ មកពីសហរដ្ឋអាមេរិក កាណាដា និងបណ្ដាប្រទេសអឺរ៉ុប ត្រូវបានបញ្ជូនទៅច្រាំងខាងខាងកើតរបស់អង្គការណាតូ។ ពួកគេនឹងមិនចូលអ៊ុយក្រែនទេ ព្រោះវាមិនមែនជាសមាជិកនៃសម្ពន្ធភាព។ ប៉ុន្តែណាតូ នឹងផ្ដល់សព្វាវុធ និងឧបករណ៍បន្ថែមទៀត ដល់កងកម្លាំងអ៊ុយក្រែន។

ទោះបីជាយ៉ាងណា មេដឹកនាំណាតូ ក៏បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយនិយាយថា ពួកគេបានខិតខំប្រឹងប្រែងដើម្បីបន្តការសន្ទនាជាមួយរុស្ស៊ី។ ពួកគេនិយាយថា ខ្លួនបានអញ្ជើញមន្ត្រីរុស្ស៊ីឲ្យអង្គុយចរចាម្ដងហើយម្ដងទៀត ប៉ុន្តែមិនបានទទួលការឆ្លើយតបទេ។ ពួកគេក៏បានពណ៌នាសេចក្ដីថ្លែងការណ៍ ចេញពីវិមានក្រឹមឡាំងថា ជា “របាំងនៃការកុហក”៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ ប្រធានាធិបតី អ៊ុយក្រែន បង្ហោះឃ្លិប ក្រោយពាក្យចចាមអារ៉ាមថា លោកគេចខ្លួនចោលប្រជាជន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២១ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៦ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


