ព័ត៌មានអន្ដរជាតិ
ទាហានអ៊ុយក្រែនម្នាក់ សុខចិត្តបំផ្ទុះខ្លួនឯង ដើម្បីផ្ដាច់ស្ពាន បញ្ឈប់រថក្រោះ រុស្ស៊ី
ទាហានអ៊ុយក្រែនម្នាក់ សុខចិត្តលះបង់ជីវិតដោយបំផ្ទុះខ្លួនឯងនៅលើស្ពានមួយ ដើម្បីបញ្ឈប់រថក្រោះរបស់រុស្ស៊ី កុំឱ្យរុលទៅមុខ ចូលទីតាំងរបស់ខ្លួន។

Vitaliy Skakun Volodymyrovych ជាកងកម្លាំងប្រដាប់អាវុធ ដែលត្រូវបានយាមល្បាតក្នុងតំបន់ Kherson ភាគខាងត្បូងប្រទេសអ៊ុយក្រែន បានបំផ្ទុះខ្លួនឯង ក្នុងបំណងបំផ្លាញស្ពាន ដើម្បីរារាំងរថក្រោះរុស្ស៊ី មិនឱ្យចូលលុកលុយក្នុងតំបន់ ខណៈហេតុការន៍នេះបានកើតឡើង កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

មុនពេលបំផ្ទុះ ទាហានរូបនេះ បានរាយការណ៍ទៅកាន់ថ្នាក់លើថា មានទាហានរុស្ស៊ីវាយលុកចូលតំបន់របស់ខ្លួន ប៉ុន្តែគាត់មិនអាចធ្វើបានដើម្បីបញ្ឈប់ទាហានទាំងនោះទេ ដូច្នេះមានតែការលះបង់ខ្លួនឯងប៉ុណ្ណោះ។
បន្ទាប់ពីការលះបង់របស់គាត់ ខ្សែការពារខាងក្នុងអាចរៀបចំទប់ទល់ទាន់ពេលវេលា ប៉ុន្តែជាអកុសលមកទល់ពេលនេះ តំបន់ Kherson ត្រូវបានរឹបអូសដោយរុស្ស៊ីបាត់ទៅហើយ។

ទោះយ៉ាងណា វីរភាពរបស់ Vitaliy Skakun បានធ្វើឱ្យប្រជាជនអ៊ុយក្រែន និងមនុស្សជាច្រើននៅលើពិភពលោកមានក្ដីរំភើប និងស្ញប់ស្ញែងជាខ្លាំង ដែលគាត់ហ៊ានប្ដូរជីវិតដើម្បីជាតិ លុះដល់ដង្ហើមចុងក្រោយ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Daily Star
ចុចអាន៖ ប្រធានាធិបតី អ៊ុយក្រែន ឆ្លើយតបផាំងៗ ក្រោយអាមេរិកស្នើឲ្យជម្លៀសលោកចេញពីប្រទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


