ព័ត៌មានជាតិ
លោក វង សូត សាទរសមាជិកថ្មីមកពីគណបក្សដទៃៗ ដែលចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា
លោក វង សូត ក្នុងនាមជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង បានថ្លែងអំណរគុណដល់សមាជិកថ្មី ដែលមកពីគណបក្សដ៍ទៃ បានមករួមរស់ជីវភាពនយោ បាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីការអភិវឌ្ឍន៍ និងលើកកម្ពស់ជីវភាព ពលរដ្ឋឲ្យកាន់តែល្អប្រសើរ និងរីកចំរើន បន្តទៀត។
លោក វង សូត បានថ្លែងបែបនេះ នៅក្នុងពិធីបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជា ឃុំកណ្តោលជ្រុំ នៅថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២២។ លោកប្រធានក្រុមការងារ បានថ្លែងអំណរគុណដល់សមាជិកថ្មី ដែលមកពីគណបក្សដ៍ទៃ បាន មករួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីការអភិវឌ្ឍ និងលើកកម្ពស់ជីវភាព ពលរដ្ឋឲ្យកាន់ តែល្អប្រសើរ និងរីកចំរើនបន្តទៀត។
លោក វង សូត បានស្នើសុំដល់សមាជិក-សមាជិកា របស់គណបក្សប្រជាជនកម្ពុជា សូមចូលរួមផ្សព្វផ្សាយពីស្នាដៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងប្រទេសជាតិ ពីបាតទទេ មកមានអ្វីៗដូចសព្វថ្ងៃនេះ ក្រោមដំបូលសុខសន្តិភាព ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបន្តរួមគ្នាទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា នៅខែមិថុនាខាងមុខនេះ ដើម្បីការអភិវឌ្ឍ សន្តិភាព ស្ថេរភាព និងការរីកចំរើន បន្ថែមទៀត។
សូមជម្រាបជូន ថា សមាជិកថ្មី ដែលបានបញ្ជូលរួមរស់ ជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងមូលដ្ឋានឃុំកណ្តោលជ្រុំ ក្នុងឱកាសនោះមានចំនួនសរុប ៨៤៥នាក់ ដោយមានមកពីអតីតគណបក្សសង្គ្រោះជាតិចំនួន ៨២នាក់ មកពីគណ បក្សហ៊្វុនស៊ិនប៉ិចចំនួន ២២នាក់ និងយុវជនទើបគ្រប់អាយុ ដែលជាសមាជិកគ្រួសារបក្សប្រជាជនកម្ពុជាចំនួន ៧៤១ នាក់ ផងដែរ៕
អត្ថបទ៖ វិមាន




-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


