ព័ត៌មានអន្ដរជាតិ
អាមេរិក៖ តំបន់គ្មានការហោះហើរ អាចបង្កឲ្យមាន សង្គ្រាមលោកលើកទី៣
នៅក្នុងកម្មវិធីជជែកថ្ងៃអាទិត្យ អ្នកនយោបាយអាមេរិក បានពិភាក្សាគ្នាអំពីគំនិតពាក់ព័ន្ធតំបន់គ្មានការហោះហើរ ដូចដែលបានជំរុញដោយលោកប្រធានាធិបតី Zelensky និងប្រជាជនអ៊ុយក្រែនលេចធ្លោផ្សេងទៀត។

ព្រឹទ្ធសមាជិក Marco Rubio ដែលជាសមាជិកគណបក្សសាធារណរដ្ឋមានឋានៈខ្ពស់បំផុត នៅគណៈកម្មាធិការចារកម្មព្រឹទ្ធសភា បាននិយាយប្រាប់ CNN កាលពីថ្ងៃអាទិត្យទី០៦ខែមីនាថា តំបន់គ្មានការហោះហើរមានន័យថា “ជាការចាប់ផ្តើមសង្គ្រាមលោកលើកទីបី”។
លោកនិយាយថា “មនុស្សត្រូវយល់ថា តំបន់គ្មានការហោះហើរមានន័យយ៉ាងដូចម្តេច។ វាមិនមែនជាច្បាប់មួយចំនួន ដែលអ្នកត្រូវអនុម័តឲ្យគ្រប់គ្នាដាច់ខាតត្រូវគោរពតាមនោះទេ។ វាជាឆន្ទៈក្នុងការបាញ់ទម្លាក់យន្តហោះរបស់សហព័ន្ធរុស្ស៊ី”។

សមាជិកព្រឹទ្ធសភាម្នាក់ទៀត មកពីគណបក្សប្រជាធិបតេយ្យរដ្ឋ Connecticut លោក Christopher Murphy បាននិយាយនៅលើទូរទស្សន៍ Fox ថា លោកជឿថា វាមិនមែនជាផលប្រយោជន៍របស់អាមេរិក ឬអឺរ៉ុប ដើម្បីអនុវត្តតំបន់គ្មានការហោះហើរនោះទេ។
ការធ្វើបែបនេះអាចនាំឲ្យមហាអំណាចនុយក្លេអ៊ែរ ដែលបំពាក់អាវុធធំបំផុតរបស់ពិភពលោកទាំងពីរ នឹងធ្វើសង្គ្រាមប្រឆាំងគ្នាដោយផ្ទាល់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ Putin ក្លែងក្លាយដេកភ័យ ចាប់តាំងពីរុស្ស៊ី វាយលុក អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


