ព័ត៌មានអន្ដរជាតិ
ការស្លាប់របស់ Tangmo ប្រតិកម្មដល់នាយករដ្ឋមន្ត្រី ពេលនេះលោក ប្រាយុទ្ធ បញ្ជាស៊ើបអង្កេតឲ្យគ្រប់ជ្រុងជ្រោយ
កាលពីថ្ងៃទី១១ ខែមីនា លោក ថាណាកន អ្នកនាំពាក្យប្រចាំទីស្ដីការនាយករដ្ឋមន្ត្រីបានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានជំរុញឲ្យសមត្ថកិច្ចប៉ូលិស និងមន្ត្រីពាក់ព័ន្ធពន្លឿនការស៊ើបអង្កេតចំពោះការស្លាប់របស់តារាល្បីគឺនាង Tangmo ។

លោក ប្រាយុទ្ធ បញ្ជាក់ថា សូមពន្លឿនការស៊ើបអង្កេតរាល់ការសង្ស័យទាំងអស់ដោយប្រុងប្រយ័ត្ន គ្រប់ជ្រុងជ្រោយតាមវិទ្យាសាស្ត្រ ជាសំខាន់គឺតម្លាភាពជាមួយនឹងនីតិវិធីក្នុងការធ្វើកោសល្យវិច្ច័យ ។
ទន្ទឹមគ្នានេះលោក ប្រាយុទ្ធ ក៏បានអំពាវនាវប្រជាជនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការជួបជុំគ្នាទ្រង់ទ្រាយធំនៅតាមទីកន្លែងផ្សេងៗ ជាពិសេសក្នុងពិធីកាន់ទុក្ខនាង Tangmo ដែលបានធ្វើឡើងចាប់តាំងពីថ្ងៃទី១១ និងបន្តដល់ថ្ងៃទី១៣ ខែមីនា នេះ ។

លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា ពិធីបុណ្យដែលធ្វើឡើងនៅព្រះវិហារសេរីភាពបាងកកនៅថ្ងៃដំបូងមានប្រជាជនចូលរួមរហូតដល់ ១,០០០ នាក់ក្នុងមួយថ្ងៃ ដូច្នេះនេះហើយជាបញ្ហាដែលប្រជាជនត្រូវមានការប្រុងប្រយ័ត្នទាំងអស់គ្នាឲ្យបានម៉ឺងម៉ាត់ក្នុងគោលបំណងដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ៕
ប្រែសម្រួលដោយ ៖ គង់ សំអាន
ប្រភព ៖ The Standard
ចុចអាន ៖ លោក ប្រាយុទ្ធ ស្នើឲ្យប្រជាជនយោគយល់អំពីបញ្ហាប្រេងសាំង និងទំនិញឡើងថ្លៃ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


