ព័ត៌មានអន្ដរជាតិ
លោក ប្រាយុទ្ធ ស្នើឲ្យប្រជាជនយោគយល់អំពីបញ្ហាប្រេងសាំង និងទំនិញឡើងថ្លៃ
ប្រភពព័ត៌មានបានឲ្យដឹងថា នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានស្នើសុំឲ្យប្រជាពលរដ្ឋយល់អំពីព្រឹត្តិការណ៍ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលប៉ះពាល់ដល់តម្លៃប្រេងសាំង និងទំនិញឡើងថ្លៃ ។

នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថៃកាលពីថ្ងៃទី១០ ខែមីនា ក៏មានការពិភាក្សាអំពីស្ថានការណ៍សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលកំពុងតានតឹងខ្លាំងផងដែរ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ នាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាន់អូចា បានលើកឡើងក្នុងកិច្ចប្រជុំនោះ ដោយស្នើសុំឲ្យសមាជិកគណៈរដ្ឋមន្ត្រីគ្រប់គ្នាពន្យល់ទៅប្រជាពលរដ្ឋអំពីស្ថានភាពវិបត្តិថាមពល និងវិបត្តិទំនិញឡើងថ្លៃ ថាជាបញ្ហាដែលបង្កឡើងដោយឥទ្ធិពលនៃសង្គ្រាមដែលទំនងជាបន្តអូសបន្លាយយូរតទៅទៀត ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋបានយល់ ។

ទន្ទឺមនោះ លោក ប្រាយុទ្ធ បញ្ជាក់ថា រដ្ឋាភិបាលនឹងឆ្ពោះទៅមុខយ៉ាងពេញទំហឹងក្នុងការជួយដល់ប្រជាពលរដ្ឋ ប៉ុន្តែទោះជាយ៉ាងណា វាក៏អាស្រ័យលើកត្តាថវិកាផងដែរ ៕
ប្រែសម្រួលដោយ ៖ គង់ សំអាន
ប្រភព ៖ Siam Rath
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៣ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៤ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២០ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


