ព័ត៌មានអន្ដរជាតិ
លើកនេះ Putin ចេញមុខផ្ទាល់ ដាក់ការទាមទារច្បាស់ៗ បើអ៊ុយក្រែនធ្វើបាន សង្គ្រាមនឹងចប់
ក្នុងអំឡុងពេលនៃការសន្ទនាតាមទូរសព្ទកាលពីថ្ងៃព្រហស្បតិ៍ទី១៧ខែមីនាជាមួយប្រធានាធិបតីតួកគី Recep Tayyip Erdogan, ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបង្ហាញច្បាស់ៗអំពីការទាមទាររបស់លោក ដើម្បីឈានទៅរកការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។

លោក Ibrahim Kalin ទីប្រឹក្សាឈានមុខរបស់លោក Erdogan ដែលស្តាប់ការសន្ទនានេះ បានប្រាប់ BBC អំពីព័ត៌មានលម្អិតនៃការទាមទាររបស់លោក Putin ភ្លាមៗបន្ទាប់ពីការហៅទូរសព្ទត្រូវបានបញ្ចប់។ លោក Kalin និយាយថា ការទាមទារមួយចំនួនក្នុងចំណោមនោះ ប្រហែលជាមិនលំបាកទេសម្រាប់អ៊ុយក្រែន ក្នុងការយល់ព្រម។
ទី១ លោក Putin ចង់បានការធានាពីអ៊ុយក្រែនថា ខ្លួននឹងរក្សាអព្យាក្រឹត និងមិនព្យាយាមចូលជាសមាជិកណាតូ។
លោក Putin ក៏ចង់ឲ្យអ៊ុយក្រែនសម្រេចដំណើរការរំសាយអាវុធ ការពារភាសារុស្សីក្នុងប្រទេស ហើយកម្ចាត់លទ្ធិណាស៊ីនិយម និងឥទ្ធិពលរបស់វាផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ការទាមទារដែលលំបាកខ្លាំងសម្រាប់អ៊ុយក្រែន គឺទាក់ទងនឹងឋានៈនៃតំបន់ Crimea និង Donbas ដោយលោក Putin និយាយថា លោកអាចនឹងជួបលោក Zelenskyy ដោយផ្ទាល់ដើម្បីពិភាក្សាអំពីរឿងនេះ។
សម្រាប់ការទាមទារចំណុចចុងក្រោយនេះ គឺដូចទៅនឹងការលើកឡើងរបស់វិមានក្រឹមឡាំង កាលពីសប្តាហ៍មុនដែរ។

រុស្ស៊ីបានប្រាប់អ៊ុយក្រែនថា ខ្លួននឹងបញ្ឈប់ប្រតិបត្តិការយោធាភ្លាមៗ ប្រសិនបើទីក្រុង កៀវ បំពេញតាមលក្ខខណ្ឌរបស់ពួកគេ រួមទាំងការផ្លាស់ប្តូររដ្ឋធម្មនុញ្ញរបស់ខ្លួន ដើម្បីធានាអព្យាក្រឹតភាព ការទទួលស្គាល់ Crimea ជាកម្មសិទ្ធិរបស់រុស្ស៊ី និងទទួលស្គាល់ Donetsk និង Luhansk ជារដ្ឋឯករាជ្យផងដែរ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់រ៉យទ័រថា ការទាមទារទាំងនោះត្រូវបានបញ្ជូនទៅអ៊ុយក្រែនរួចហើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Business Insider
ចុចអាន៖ ចិននិយាយថា ទណ្ឌកម្មលើរុស្ស៊ី នឹងប៉ះពាល់ដល់ប្រទេសកំពុងអភិវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


