ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ស្នើអារ៉ាប៊ីសាអូឌីតជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យដែលមានសក្តានុពល
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើឲ្យព្រះអង្គម្ចាស់ ហ្វាសាស់ ប៊ីន ហ្វាហាន់ អាល់ សូដ រដ្ឋមន្រ្តីការបរទេសអារ៉ាប៊ីសាអូឌីត ជំរុញកិច្ចសហប្រតិបត្តិការលើរាល់វិស័យសក្តានុពល ដែលប្រទេសទាំងពីរមាន ជាពិសេស លើវិស័យទេសចរណ៍ កសិកម្ម ពាណិជ្ជកម្ម ដោយរៀបចំផែនការសកម្មភាព និងអនុវត្តបានជោគជ័យ។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើបែបនេះទៅកាន់ព្រះអង្គម្ចាស់ ហ្វាសាស់ ប៊ីន ហ្វាហាន់ អាល់ សូដ ដែលត្រូវបានអនុញ្ញាតឲ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី ១៨ ខែមីនា ២០២២នេះ នៅវិមានសន្តិភាព ។
នៅក្នុងជំនួបនោះ ព្រះម្ចាស់ ហ្វាសាស់ ប៊ីន ហ្វាហាន់ អាល់ សូដ រដ្ឋមន្រ្តីការបរទេសអារ៉ាប៊ីសាអូឌីត បាននាំយកនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ព្រះមហាក្សត្ររាជទាយាទ ជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី។ ក្នុងនោះ ព្រះម្ចាស់ ហ្វាសាស់ បានគោរពជម្រាបជូនសម្ដេចតេជោថា ដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នៅពេលនេះ គឺតាមការណែនាំរបស់ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត ដើម្បីពង្រីកចំណងមិត្តភាព រវាងប្រទេសទាំងពីរផង និងដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរផង។
ព្រះម្ចាស់ ហ្វាសាស់ បានមានបន្ទូលថា តាមរយៈកិច្ចពិភាក្សា ជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ប្រទេសទាំងពីរ កម្ពុជា-អារ៉ាប៊ីសាអូឌីត មានសក្ដានុពលច្រើន សម្រាប់ធ្វើកិច្ច សហប្រតិបត្តិការដូចជា៖ វិស័យទេសចរណ៍ បច្ចេកវិទ្យាថាមពល អប់រំ វប្បធម៌ និង កសិកម្ម។ល។ ក្នុងន័យនេះ ព្រះម្ចាស់ បានសុំការណែនាំពីសម្ដេចតេជោ ហ៊ុន សែន សម្រាប់កិច្ចសហប្រតិបត្តិការនេះ។
ជាការឆ្លើយតបសម្ដេចតេជោ ក៏បានយល់ស្របជាមួយព្រះម្ចាស់ហ្វាសាស់ ហើយបានស្វាគមន៍ និងលើកទឹកចិត្តឲ្យព្រះម្ចាស់ ហ្វាសាស់ ជំរុញកិច្ចសហប្រតិបត្តិការលើរាល់វិស័យសក្តានុពល ដែលប្រទេសទាំងពីរមាន ជាពិសេសលើវិស័យ ទេសចរណ៍ កសិកម្ម ពាណិជ្ជកម្ម រៀបចំផែនការសកម្មភាពនិងអនុវត្តឲ្យបានជោគជ័យ៕
អត្ថបទ៖ ណារី



-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


