ព័ត៌មានជាតិ
កំណាត់ផ្លូវជាតិលេខ២ នៅចាក់អង្រែលើ ដែលបានបាក់ស្រុតជួសជុលឡើងវិញហើយ
កំណាត់ផ្លូវជាតិលេខ២ ស្ថិតនៅក្នុងភូមិសាស្ត្រសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដែលបានទទួល រងការខូចខាត់ដោយបាក់ស្រុតជាផ្ទាំងៗ ពិបាកក្នុងការធ្វើដំណើរនិងអាចបង្កអោយមានគ្រោះថ្នាក់នោះ ពេលនេះរដ្ឋបាលរាជធានីភ្នំពេញបានជួសជុលឡើងវិញរួចស្រេចហើយ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបាន អោយដឹងថា កំណាត់ផ្លូវជាតិលេខ២ ដែលស្ថិតនៅក្នុងភូមិសាស្ត្រសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដែលបានបាក់ស្រុតជាផ្ទាំងៗនោះ រដ្ឋបាលរាជធានីភ្នំពេញបានជួសជុលឡើងវិញរួចស្រេចហើយកាលពីម្សិលម៉ិញ។

គួរបញ្ជាក់ថា ការបាក់ស្រុតផ្លូវជាតិលេខ២នៅចាក់អង្រែលើនេះ មហាជនបាននិយាយតៗគ្នាថាដោយសាឡានដឹកខ្សាច់ប្រភេទឡានធុនធំ ដោយតទ្រុងវែងៗហើយដឹកលើសទម្ងន់ថែមទៀតផង ដែលធ្វើឲ្យ ផ្លូវជាតិលេខ២ នៅចាក់អង្រែ មិនអាចទ្រទម្ងន់កង់ឡានដឹកដីខ្សាច់ប្រភេទធុនធំទាំងអស់នោះបាន ទើបបណ្តាលអោយខូចខាតធ្ងន់ធ្ងរបែបនេះ។
ប៉ុន្តែទោះបីជាយ៉ាងណាក្តី រដ្ឋបាលរាជធានីក្រោមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានី បានជួសជុលឡើងវិញរួចស្រេចហើយ តាំងពីម្សិលម៉ិញ ថ្ងៃទី១៣ ខែធ្នូ ម្លេះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរទៅមក៕
អត្ថបទ ៖ ស្រីរ័ត្ន



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


