ព័ត៌មានជាតិ
ការអភិវឌ្ឍ កោះនរា នឹងចំណាយថវិកា ប្រមាណ២៥០០លានដុល្លារ
រាជរដ្ឋាភិបាលកម្ពុជា បានប្រគល់សិទ្ធិឲ្យក្រុមហ៊ុន OCIC ធ្វើការអភិវឌ្ឍកោះ នរា ជាទីក្រុងរណបថ្មីមួយ ដែលសម្បូរដោយពាណិជ្ជកម្ម និងសេដ្ឋកិច្ច ខណៈតំបន់អភិវឌ្ឍន៍ថ្មីនេះ អាចចូលរួមចំណែកដល់ផលិតផលក្នុងស្រុកសរុប ជាង២០០លាន ដុល្លារអាមេរិក ក្នុង១ឆ្នាំៗ។

អ្នកឧកញ៉ា ពង់ ឃាវសែ ប្រធានក្រុមហ៊ុន OCIC មានប្រសាសន៍ថា គម្រោងអភិវឌ្ឍន៍កោះនរា នឹងផ្ដល់អត្ថប្រយោជន៍សេដ្ឋកិច្ចសង្គមដល់កម្ពុជា ពិសេសក្នុងកាលៈទេសៈ លំបាកផ្នែកសេដ្ឋកិច្ច ខណៈកម្ពុជា កំពុងត្រូវការ ការវិនិយោគជាច្រើន ដើម្បីទ្រទ្រង់សកម្មភាពសេដ្ឋកិច្ច ឲ្យបានរឹងមាំ។

តាមការថ្លែងរបស់អ្នកឧកញ៉ា ពង់ ឃាវសែ បានឲ្យដឹងថា គំរោងអភិវឌ្ឍន៍កោះនរា អាចអនុញ្ញាតឲ្យពលរដ្ឋរស់នៅបានប្រមាណ៥ម៉ឺននាក់ ដោយគ្រោងចំណាយថវិកាសរុប ២៥០០លានដុល្លារ ខណៈថវិកាជិត៥៥០លានដុល្លារ នៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ រយៈពេល៣ឆ្នាំដំបូង ត្រូវបានប៉ាន់ស្មានថា អាចរួមចំណែកដល់ផលិតផលក្នុងស្រុកសរុប ប្រមាណ២២៥លានដុល្លារ ក្នុង១ឆ្នាំៗ។

គម្រោងលើផ្ទៃដី ប្រមាណ១០០ហិកតានេះ នឹងប្រើកម្លាំងពលកម្ម៧០០នាក់ នឹងអាចឡើងដល់៧០០០នាក់ នៅពេលមានការសាងសង់ពេញទំហឹង ខណៈតំបន់នេះ ក៏នឹងបង្កើតការងារប្រមាណ១ម៉ឺនកន្លែងផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


