ព័ត៌មានជាតិ
មិនបាច់ឡើងមកភ្នំពេញ សាលាបច្ចេកទេស ៣៨ កន្លែង អាចសិក្សាជំនាញយកទៅប្រកបមុខរបរបាន
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថា បច្ចុប្បន្ននេះមានគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈសាធារណៈក្រោមឱវាទក្រសួងចំនួន៣៨ កន្លែងនៅទូទាំងប្រទេស កំពុងផ្តល់កម្មវិធីអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ដែលមានវគ្គសិក្សាចាប់ពីមួយសប្តាហ៍ឡើង។
គ្រឹះស្ថានទាំងបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈទាំង ៣៨ កន្លែងមានឈ្មោះដូចខាងក្រោមនេះ។
១-វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (រាជធានីភ្នំពេញ)
២-វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (រាជធានីភ្នំពេញ)
៣-វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (រាជធានីភ្នំពេញ)
៤-វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត (រាជធានីភ្នំពេញ)
៥-វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (រាជធានីភ្នំពេញ)
៦-វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (រាជធានីភ្នំពេញ)
៧-វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ (រាជធានីភ្នំពេញ)
៨-សាលាមធ្យមសិក្សាបច្ចេកទេស ហ្ស៊ី វ៉េ សេ (រាជធានីភ្នំពេញ)
៩-វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ (ខេត្តតាកែវ)
១០-វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង (ខេត្តបាត់ដំបង)
១១-វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង (ខេត្តស្វាយរៀង)
១២-វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប (ខេត្តសៀមរាប)
១៣-វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត (ខេត្តកំពត)
១៤-វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង (ខេត្តបាត់ដំបង)
១៥-វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង (ខេត្តបាត់ដំបង)
១៦-វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ (ខេត្តព្រះសីហនុ)
១៧-វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (ខេត្តសៀមរាប)
១៨-វិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា ចិន ខេត្តព្រះសីហនុ (ខេត្តព្រះសីហនុ)
១៩-វិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ (ខេត្តពោធិ៍សាត់)
២០-វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម (ខេត្តកំពង់ចាម)
២១-វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ (ខេត្តបន្ទាយមានជ័យ)
២២-វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ (ខេត្តកំពង់ធំ)
២៣-មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ (ខេត្តកំពង់ស្ពឺ)
២៤-មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង (ខេត្តកោះកុង)
២៥-មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង (ខេត្តកំពង់ឆ្នាំង)
២៦-មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកណ្តាល (ខេត្តកណ្តាល)
២៧-មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង (ខេត្តស្ទឹងត្រែង)
២៨-មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរតនគិរី (ខេត្តរតនគិរី)
២៩-មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តក្រចេះ (ខេត្តក្រចេះ)
៣០-មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិន (ខេត្តប៉ៃលិន)
៣១-មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តឧត្តរមានជ័យ (ខេត្តឧត្តរមានជ័យ)
៣២-មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះវិហារ (ខេត្តព្រះវិហារ)
៣៣-មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈព្រះវិហារ-យ៉ាឡាយ (ខេត្តព្រះវិហារ)
៣៤-មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី (ខេត្តមណ្ឌលគិរី)
៣៥-មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រៃវែង (ខេត្តព្រៃវែង)
៣៦-មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំ (ខេត្តត្បូងឃ្មុំ)
៣៧-មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប (ខេត្តកែប)
៣៨-សាលាបណ្តុះបណ្តាលវិជ្ជាជីវៈបឹងនិមលខេត្តកំពត (ខេត្តកំពត)

បើតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កម្មវិធីអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ចាប់ពីមួយសប្តាហ៍ឡើង រួមមានវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈរយៈពេលខ្លីៗ កម្មវិធីស្ពានចម្លងបន្តជំនាញ សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ២ ៣ សញ្ញាបត្រជាន់ខ្ពស់/ បរិញ្ញាបត្ររងបច្ចេកទេស/ឯកទេស បរិញ្ញាបត្របច្ចេកវិទ្យា/ឯកទេសសញ្ញាបត្រវិស្វករ បរិញ្ញាបត្រជាន់ខ្ពស់ បច្ចេកវិទ្យា/ឯកទេស និងបណ្ឌិតបច្ចេកវិទ្យា/ឯកទេស។
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


