ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ប្រាប់ឲ្យអ្នកអ្នកខ្លះ កុំរើសដាក់ខ្លួន
មានប្រសាសន៍នៅក្នុងសារពិសេស ដែលបានផ្សាយផ្ទាល់តាមបណ្តាប្រព័ន្ធផ្សព្វផ្សាយនានា នៅព្រឹកថ្ងៃទី១៥ ខែធ្នូនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា យើងជាមេដឹកនាំ មិនអាចចេះគ្រប់វិស័យទេ អ្នកជំនាញគឺខាងក្រសួង ដូច្នេះយើងមិនអាចទៅឆ្ងាយពីក្របខណ្ឌ នៃការដឹកនាំបានទេ។
សម្តេចថា សម្តេចមិនដែលបង្រៀនប្រជាពលរដ្ឋថា ក្តឹបខ្នុរ ទៅជាកូនខ្នុរ ស្រូវចេញទៅជាស្រូវក្តឹបនោះទេ ហើយសង្ឃឹមថា មិនមានអ្នកណារើសដាក់ខ្លួននោះទេ ហើយចាប់ពីពេលនេះតទៅ សម្តេចមិនមានការចាំបាច់ក្នុងការឆ្លងឆ្លើយ ជាមួយអ្នកណានោះទេ ហើយពេលវេលានេះ មិនមែនជាពេលវេលាបន្ទោសដាក់គ្នានោះទេ គឺជាពេលវេលាត្រូវរួមគ្នាកំចាត់កូវីដ១៩។ សម្តេចបញ្ជាក់ថា “សង្ឃឹមថា អ្វីដែលខ្ញុំនិយាយពេលនេះ មិនមានអ្នកណារៀសដាក់ខ្លួននោះទេ សង្ឃឹមថា អ្នកទាំងនោះ នឹងមិនយកការមកស្រាយរបស់ខ្ញុំនាពេលនេះ ដាក់ខ្លួនទេ”។

គួររំលឹកថា បើទោះបីជាសម្តេចតេជោ ហ៊ុន សែន មិនបានបញ្ជាក់ចំឈ្មោះពីមនុស្ស ដែលតែងតែប្រតិកម្មខុសទំនងក៏ដោយ តែគេដឹងថា លោក សម រង្ស៊ី ដែលត្រូវបានចាត់ទុកជាឧទ្ទាមក្រៅច្បាប់ ហើយកំពុងនីរទេសខ្លួននៅក្រៅប្រទេសតែងតែលើកឡើងយុទ្ធសាស្ត្រមួយចំនួនក្នុងយកទប់ស្កាត់កូវីដ១៩ តែយុទ្ធសាស្ត្រនោះ មិនទទួលបានការគាំទ្រ ពីក្រសួងសុខាភិបាលកម្ពុជា ក៏ដូចជាអង្គការសុខភាពពិភពលោកឡើយ។
សូមបញ្ជាក់ថា គិតត្រឹមម៉ោង៧:០០ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា អ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប៣៦២នាក់ (ស្រ្តី៨៦នាក់ និងបុរស២៧៦នាក់)។ អ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេសមានចំនួន៣១២នាក់ (ស្មើនឹង ៨៦,១៩ភាគរយ ធៀបនឹងចំនួនអ្នកមានវីរុសកូវីដ-១៥ទាំងអស់) នៅក្នុងចំនួននេះ មានស្រី៦៥នាក់ និងបុរស២៤៧នាក់។
ក្នុងចំណោមអ្នកកំពុងព្យាបាលទាំងនោះ មានអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញចំនួន៣៣នាក់ (ស្រី១៣នាក់ និងបុរស២០នាក់)។ អ្នកសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញចំនួន១០នាក់ (ស្រ្តី០៥នាក់ និងបុរស ០៥នាក់ )។ អ្នកសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេង និងហង់សិនចំនួន ០៧នាក់ (ស្រ្តី០៣នាក់ និងបុរស ០៤នាក់) ។

ដោយឡែក លទ្ធផលនៃធ្វើតេស្តអ្នកប៉ះពាល់ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា” ការធ្វើតេស្តវត្ថុសំណាកលើកទី៣ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ សរុបមានចំនួន៨,៨១៤សំណាក ដោយបូកនឹងវត្ថុសំណាកនៅសល់ចំនួន៦៨សំណាក ពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ វត្ថុសំណាកសរុបមានចំនួន៨,៨៨២សំណាក ដែលនៅក្នុងចំនួននេះមានចំនួន៣,០០២សំណាក ត្រូវបានធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ គឺមានលទ្ធផល អវិជ្ជមានវីរុសកូវី-១៥ ទាំងអស់។ ដោយឡែក មាននៅសល់វត្ថុសំណាកចំនួន៥,៨៨០ សំណាកទៀត ដែលត្រូវធ្វើវិភាគបន្តនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០។
សរុបអ្នកជំងឺកូវីដ-១៩ ដែលបានរកឃើញពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ មានចំនួន៤១នាក់ ក្នុងនោះស្រ្តី១៩ បុរស២២ នាក់៕
កោះកែវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


