ព័ត៌មានជាតិ
ក្រុងសៀមរាប ត្រៀមរៀបចំតុបតែងអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ
ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ គឺកាន់តែខិតចូលមកដល់ហើយ ដោយសល់ពេលប្រមាណជាង ២ សប្តាហ៍ទៀតប៉ុណ្ណោះ។
ការខិតចូលមកដល់នេះនៅក្នុងក្រុងសៀមរាបក៏ដូចនៅក្នុងតំបន់អង្គរនិងវត្តអារាមមួយចំនួន បាននឹងកំពុងរៀបចំតុបតែង ដើម្បីអបអរសាទរ និងដើម្បីភាពសប្បាយរីករាយ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ។

ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នឹងចូលមកដល់នៅថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២២ខាងមុខ។ ពាក់ព័ន្ធនឹងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសជាច្រើនដងថា ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំនេះ គឺត្រូវតែរៀបចំពុំមាន ការផ្អាកដូចពីរឆ្នាំ កន្លងនោះទេ។
ការអនុញ្ញាតឱ្យមានការរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ បានផ្ដល់នូវភាពសប្បាយ រីករាយ ដល់ប្រជាពលរដ្ឋ ព្រោះតែកម្ពុជាបានខកខានរៀបចំពិធីនេះរយៈពេល ២ឆ្នាំមកហើយ តាំងពីឆ្នាំ២០២០មក។ ជាក់ស្ដែងកំឡុងពេលនេះ នៅក្នុងក្រុងសៀមរាប ក៏ដូចតំបន់អង្គរ និងវត្តអារាមមួយចំនួនក៏បានតុបតែង លម្អដើម្បីសាទរ និងកំសាន្តនថ្ងៃចូលឆ្នាំខ្មែរផងដែរ។

ហើយនៅក្រុងសៀមរាបបានចាប់ផ្ដើមចងខ្សែរំលេច ដោយក្រណាត់ពណ៌នៅតាមដងស្ទឹង សៀមរាបនិងតាមដងផ្លូវសំខាន់មួយចំនួនចាប់ពីពេលនេះ ហើយក៏ នឹងបន្តរៀបចំតុបតែង ជាច្រើនថែមទៀត សម្រាប់អបអរពិធីបុណ្យចូលឆ្នាំខ្មែរ។
ការរៀបចំការលេងល្បែងប្រជាប្រិយ និងរាំកម្សាន្ត ជាទំនៀមទម្លាប់ របស់ប្រជាពលរដ្ឋក្នុងភូមិនីមួយៗ នេះជា យូមកហើយការលើកឡើងរបស់ពួកគាត់។

ពាក់ព័ន្ធនឹងការរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅទីតាំង រមណីយដ្ឋាន ប្រវត្តិសាស្រ្ត នៃក្រុងសៀមរាប ក៏នឹងចាប់ផ្ដើមរៀបចំ តុបតែងលម្អចាប់ពីថ្ងៃទី ១ខែ មេសាឆ្នាំ ២០២២ខាងមុខ។
ឆ្នាំ២០២២នេះ ជាឆ្នាំដំបូង ហើយដែល រាជរដ្ឋាភិបាលកម្ពុជា ប្រកាសឱ្យមានការរៀបចំពិធីបុណ្យ ចូលឆ្នាំប្រពៃណី ជាតិខ្មែរឡើងវិញ តាំងពីមានវត្តមានកូវីដ-១៩មក។
ឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ គឺជាឱកាស មួយដែល កម្ពុជា អាចស្រូបទាញ ភ្ញៀវទេសចរ ជាតិ និងអន្តរជាតិជាច្រើនជាពិសេសនៅតំបន់ទីតាំងទេសចរណ៍ ដែលរៀបចំពិធីធំៗដូចជា សង្រ្កាន្តខេត្តសៀមរាប៕

អត្ថបទ៖ គឿនវេត
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


