ព័ត៌មានជាតិ
ទីប្រជុំជននិងផ្សារមានសភាពអ៊ូអរឡើងវិញ ក្រោយជំងឺកូវីដ-១៩ មានការថយចុះ
បើពិនិត្យទៅមើលទិដ្ឋភាពនៅតាមទីសាធារណៈ និងតាមទីផ្សាររួមទាំងបេនឡាន គឺមានភាពអ៊ូអរបន្ទាប់ពីប្រទេសកម្ពុជា មានការថយចុះអ្នកឆ្លងជំងឺកូវីដ១៩ តាមសហគមន៍មកនោះ។

តាមការរៀបរាប់ពីលោក ឡោ សុផល ដែលជាអ្នកគ្រប់គ្រងបេនឡានច្បារអំពៅបានប្រាប់ថា នៅថ្ងៃទី១៥ ខែធ្នូនេះ គឺនៅបេនឡានរួមទាំងផ្សារច្បារអំពៅ មានមនុស្សម្នាទៅមកយ៉ាងច្រើនខុសប្លែកក្រោយថ្ងៃ២៨ខែវិច្ឆិកា ដែលមានផ្ទុះជំងឺកូវីដ១៩ដល់សហគមន៍ ពិសេសគឺផ្តើមចេញពីអ្នករស់នៅក្រុមទី៥ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញមកនោះ។

លោក សុផល បានបន្តថា មូលហេតុដែលមានមនុស្សម្នា ចេញចូលផ្សារក៏ដូចជាបេនឡានឡើងវិញនេះ គឺបន្ទាប់ពីក្រសួងសុខាភិបាលបានប្រកាសថា ចាប់ពីថ្ងៃទី១២, ១៣, ១៤ ខែធ្នូនេះ ពុំមានអ្នកឆ្លងកូវីដ១៩ នៅទូទាំងប្រទេសមកបានធ្វើឲ្យប្រជាពលរដ្ឋ ដែលធ្លាប់តែរស់នៅក្នុងផ្ទះ ព្រោះខ្លាចឆ្លងជំងឺកូវីដដល់គ្រួសារមក គឺលោកបានចេញមកផ្សារជាធម្មតាឡើងវិញ ដូចពេលកន្លងមក ប៉ុន្តែពួកគាត់បាននាំគ្នាពាក់ម៉ាសនិងដាក់ដបអាកុលតាមខ្លួន សម្រាប់លាងសំអាតដៃរាល់ពេលទិញដូរលុយពីអ្នកលក់ ហើយអ្នកលក់ក៏ប្រុងប្រយ័ត្នដោយបាញ់អាល់កុលលើលុយទៀតផង។


លោក ឡោ សុផល បានបញ្ជាក់ទៀតថា រាល់ភ្ញៀវនិងមន្ត្រីបម្រើការក្នុងបេនឡាន ក៏ដូចជាអ្នកលក់ដូរ គឺលោកបានណែនាំឲ្យពាក់ម៉ាសគ្រប់ៗគ្នា បើអ្នកមិនមានម៉ាស គឺលោកផ្តល់ជូនដោយឥតគិតថ្លៃ។ ដោយក្នុងមួយថ្ងៃ ត្រូវប្រើប្រាស់ម៉ាសរាប់រយនិងចំណាយអាល់កុល សម្រាប់ចែកជូនអ្នកលក់ដូរមិនក្រោម៥០លីត្រនោះទេ។ លោកបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមអនុវត្តតាមការណែនាំពីក្រសួងសុខាភិបាលឲ្យបានគ្រប់ៗគ្នា គឺយើងទាំងអស់គ្នានឹងឈ្នះជំងឺកូវីដដ៏សាហាវនេះ៕
អត្ថបទ៖ នរា
សូមចុចអាន៖ ផ្តល់ក្របខណ្ឌរដ្ឋដល់គ្រូពេទ្យណា ស្ម័គ្រចិត្តប្រយុទ្ធប្រឆាំងកូវីដ ១៩

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់