ព័ត៌មានជាតិ
សម្ដេចក្រឡាហោម ស ខេង ហាមសមត្ថកិច្ចប្រើអំពើហិង្សាលើជនបរទេស
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានធ្វើការណែនាំដល់សមត្ថកិច្ចពាក់ព័ន្ធមិនត្រូវប្រើអំពើហិង្សាដល់ជនបរទេសឡើយ ដើម្បីឱ្យពួកគាត់កៀរគរជនបរទេសផ្សេងៗទៀត មកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាកាន់តែច្រើនថែមទៀត។

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ ២០២២ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍កាលពីរសៀលថ្ងៃទី ៦ ខែមេសា សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បន្តថា ការគ្រប់គ្រងជនបរទេសចូលមកកម្ពុជា គឺជាការងារធានាសន្ដិសុខជាតិ និងសណ្ដាប់ធ្នាប់សាធារណៈ។ សម្ដេចក្រឡាហោម បានបន្តទៀតថា «យើងក៏ធានាដល់ការលើកទឹកចិត្តសម្រាប់ការជំរុញ ការអភិវឌ្ឍសេដ្ឋកិច្ច- សង្គមជាតិ ផងដែរ។ គឺខិតខំលើកទឹកចិត្តដល់អន្តោប្រវេសន៍គ្រប់ផ្នែកដែលរស់នៅប្រទេសកម្ពុជា ជាពិសេស អន្តោប្រវេសន៍ស្របច្បាប់ ធ្វើយ៉ាងម៉េច? ឱ្យគេរស់នៅប្រកបដោយសុខស្រួល គ្មានការគំរាមកំហែង គ្មានអំពើហិង្សា គ្មានការឆបោក លួច ឆក់ ប្លន់ ជាដើម ដើម្បីលើកទឹកចិត្តឱ្យគេកៀរគរជនបរទេសផ្សេងៗទៀត ឬអ្នកវិនិយោគិនផ្សេងទៀតពីបរទេសមកបណ្ដាក់ទុននៅកម្ពុជា កាន់តែច្រើន»។


លើសពីនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានអំពាវនាវដល់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវគ្រប់គ្រងសណ្ដាប់ធ្នាប់សាធារណៈ ពិសេស ពង្រឹងការការពារជនបរទេស ហើយប្រឆាំងដាច់ខាតចំពោះបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេស តាមច្រកព្រំដែន ផងដែរ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


