ព័ត៌មានជាតិ
អង្គការសហប្រជាជាតិ ជំរុញការប្រើប្រាស់ប្រព័ន្ធឌីជីថល និងការវិនិយោគធនធានមនុស្សនៅកម្ពុជា
លោកស្រី ប៉ូលីន ថាំមីស៊ីស (Pauline Tamesis) ប្រធានសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន ថា អង្គការសហប្រជាជាតិប្ដេជ្ញាចិត្តបន្តគាំទ្រកម្ពុជាលើការវិនិយោគវិស័យធនធានមនុស្ស ជំរុញការប្រើប្រាស់ប្រព័ន្ធឌីជីថល និងការប្រែប្រួលអាកាសធាតុ និងសេដ្ឋកិច្ចបៃតង។ លោកស្រី ប៉ូលីន ថាំមីស៊ីល លើកឡើងបែបនេះនៅក្នុងជំនួបសម្តែងការគួរសម និងជម្រាបលាសម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ ២០២២ នៅវិមានសន្តិភាព។

ក្រៅពីលើកឡើងពីបញ្ហានេះ លោកស្រី ថាំមីស៊ីល បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូល្អ កិច្ចសហប្រតិបត្តិការល្អ ការប្ដេជ្ញាខ្ពស់ចំពោះពហុភាគីនិយម ការចូលរួមចំណែកក្នុងការរក្សាសន្តិភាព ស្ថេរភាពពិភពលោក និងការដឹកនាំប្រកបដោយប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។ លោកស្រីបានគូសបញ្ជាក់ថា ទាំងអស់នេះ សុទ្ធសឹងជាភាពជោគជ័យរបស់កម្ពុជាដែលជាគំរូមិនត្រឹមតែសម្រាប់ប្រទេសនានានោះទេ ប៉ុន្តែជាបទពិសោធន៍ដែលអាចយកទៅប្រើប្រាស់បាននាពេលអនាគតផងដែរ។

ចំពោះបញ្ហាឆ្លងរាលដាលនៃជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបជូនលោកស្រី ប៉ូលីន ថាំមីស៊ីល ថា រាជរដ្ឋាភិបាលកម្ពុជាបានប្រើយុទ្ធសាស្ត្រផ្ការីកសម្រាប់ប្រយុទ្ធប្រឆាំងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ កម្ពុជាជាមួយការបន្តយកចិត្តទុកដាក់លើកិច្ចគាំពារសង្គម និងវិស័យសុខាភិបាលជាដើម៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ