នយោបាយ
កម្ពុជា និងប្រទេសអាស៊ាន៥ទៀត បានបោះឆ្នោតអនុបវាទព្យួរអសនៈរុស្ស៊ីពីក្រុមប្រឹក្សាសិទ្ធិមនុស្សUN
អង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានរៀបចំសន្និបាតបោះឆ្នោតសម្រេចព្យួរ ឬមិនព្យួរសមាជិកភាពរុស្ស៊ីពីក្រុមប្រឹក្សាសិទ្ធិមនុស្ស។ ប្រទេសចំនួន៩៣ បានបោះឆ្នោតគាំទ្រឲ្យព្យួរសមាជិកភាពរុស្ស៊ីពីក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ខណៈ២៤ប្រទេសបានបោះឆ្នោតប្រឆាំង និង៥៨ប្រទេស បានបោះឆ្នោតអនុបវាទ។ ការបោះឆ្នោតអនុបវាទនេះ ក៏មានកម្ពុជា ថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី និងប្រទេសព្រុយណេផងដែរ។

ចំណែក ប្រទេសសមាជិកអាស៊ានដែលបោះឆ្នោតគាំទ្រឲ្យព្យួរសមាជិកភាពរុស្ស៊ីពីក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិវិញ មានតែ២ប៉ុណ្ណោះ គឹប្រទេសមីយ៉ាន់ម៉ា និងហ្វីលីពីន ខណៈប្រទេសវៀតណាម និងឡាវ បានបោះឆ្នោតប្រឆាំង។ ការបោះឆ្នោតសម្រេចព្យួរ ឬមិនព្យួរសមាជិកភាពរុស្ស៊ីពីក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាតិ ធ្វើឡើងបន្ទាប់ពីរុស្ស៊ី បានលើកទ័ពទៅឈ្លានពានអ៊ុយក្រែនអស់រយៈពេលជាង៤០ថ្ងៃមកហើយ។ នៅចុងក្រោយនេះ កងទ័ពរុស្ស៊ី បានដកចេញជាយក្រុងគៀវ និងពីទីក្រុងBuchan តែបានបន្សល់ទុកនូវសាកសពជាច្រើននៅតាមដងផ្លូវ។

ដោយឡែក ពាក់ព័ន្ធនឹងការបោះឆ្នោតអនុបវាទការព្យួរសមាជិកភាពរុស្ស៊ីពីក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិនេះ រដ្ឋាភិបាលកម្ពុជា មិនទាន់មានការពន្យល់ឲ្យដឹងណាមួយនៅឡើយទេ។ យ៉ាងណាក៏ដោយ កាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះ កម្ពុជា និងប្រទេសជាច្រើននៅលើពិភពលោក បានបោះឆ្នោតគាំទ្រការប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជំហរម្តងជាពីរដងថា កម្ពុជា មិនគាំទ្រការឈ្លានពានរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន ឬមិនគាំទ្រប្រទេសមួយលើកទ័ពទៅឈ្លានពានប្រទេសមួយទៀតនោះឡើយ។ មិនតែប៉ុណ្ណោះ សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសឈរនៅជាមួយប្រជាជនអ៊ុយក្រែនថែមទៀត ដើម្បីប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី៕
ដោយ៖ វណ្ណ សុគន្ធា
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


