Connect with us

នយោបាយ

សម្តេចតេជោ ហ៊ុន សែន​ ចាត់ទុកឥណ្ឌា គឺជា«មិត្តយល់ចិត្តថ្លើម»របស់កម្ពុជា

បានផុស

នៅ

«ក្នុងនាមប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមសម្តែងនូវអំណរគុណដល់សាធារណរដ្ឋឥណ្ឌាដែលជាមិត្តយល់ចិត្តថ្លើមរបស់កម្ពុជា»។នេះ គឺជាការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅចំពោះមុខលោកស្រី ទេវ្យ៉ានី ឃុប្រាហ្គឺដេ(Devyani Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជាក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំងចំនួន៣២៥ ០០០ដូសបន្ថែមទៀតពីរដ្ឋាភិបាលឥណ្ឌានាព្រឹកថ្ងៃអង្គារនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រីកម្ពុជានាពេលនេះ គឺបន្ទាប់ពីឥណ្ឌា បានផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកុវីដ១៩ដល់កម្ពុជានាពេលកន្លងមក ហើយក៏គ្រោងនឹងបន្តផ្តល់ជូនកម្ពុជាបន្ថែមទៀតនៅចុងខែមេសានេះ។ មិនត្រឹមតែនាពេលបច្ចុប្បន្ននេះទេ ពោល គឺការពីអតីតកាល ឥណ្ឌា ក៏ជាប្រទេសមួយដែលជួយដល់កម្ពុជាជាច្រើនហូរហែរផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានអះអាងថា តាំងពីឆ្នាំ១៩៨១ មក គឺក្រោយការបិទបញ្ចប់របបខ្មែរក្រហម ឥណ្ឌា បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយស្តារសង្គម-សេដ្ឋកិច្ចកម្ពុជាឡើងវិញតាមរយៈជំនួយមនុស្សធម៌ ការជួយគាំទ្រវិស័យពាណិជ្ជកម្ម និងវប្បធម៌ និងការផ្តល់កម្ចីហិរញ្ញប្បទានជាដើម ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។ ជាលទ្ធផល ទំនាក់ទំនងសង្គម-សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសកម្ពុជា និងឥណ្ឌា មានការរីកចម្រើនគួរឲ្យកត់សម្គាល់ បើទោះជាមានការថមថយបន្តិចបន្តួចក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ក៏ដោយ។

សូមបញ្ជាក់ថា កម្ពុជា និងឥណ្ឌា បានបង្កើតទំនាក់ទំនងការទូតនឹងគ្នានៅក្នុងឆ្នាំ១៩៥២ ហើយនៅក្នុងឆ្នាំ១៩៥៤  ពោល គឺក្រោយពីកម្ពុជាទទួលបានឯករាជ្យពីប្រទេសបារាំង នាយករដ្ឋមន្រ្តីឥណ្ឌា បានមកធ្វើទស្សនកិច្ចមុនគេនៅក្នុងប្រទេសកម្ពុជា។ ចំណែក នៅចុងឆ្នាំ១៩៥៤ សម្តេចព្រះនរោត្តម សីហនុ ក៏បានយាងទៅធ្វើទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសឥណ្ឌាវិញ ដែលការធ្វើទស្សនកិច្ចនេះ គឺប៉ុន្មានខែមុនបើកសន្និសិទនៅក្រុងបានឌុង ប្រទេសឥណ្ឌេនេស៊ី។

បើទោះបីមានទំនាក់ទងជិតស្និតយ៉ាងណាក្តី ប៉ុន្តែទំនាក់ទំនងទ្វេភាគកម្ពុជា-ឥណ្ឌា ត្រូវបានរំខាន បន្ទាប់ពីខ្មែរក្រហមឡើងគ្រប់គ្រងប្រទេសកម្ពុជានៅក្នុងឆ្នាំ១៩៧៥។ ក៏ប៉ុន្តែ ទំនាក់ទំនងនេះត្រូវបានបន្តមកវិញនៅក្នុងឆ្នាំ១៩៨១។ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ឥណ្ឌា គឺជាប្រទេសទី១ដែលទទួលស្គាល់រដ្ឋាភិបាលក្រុងភ្នំពេញនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា។ តាំងពីពេលនោះមក កម្ពុជា និងឥណ្ឌា បានបន្តទំនាក់ទំនងល្អនឹងគ្នា ដោយថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំង២ បានផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមកជាបន្តបន្ទាប់៕

ដោយ ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៣ នាទីutes មុន

កម្ពុជា និង វៀតណាម អាច​នឹង​ឡើង​វគ្គ​បន្ត​ទាំង​ពីរ បើ កម្ពុជា ឈ្នះ ហើយ មីយ៉ាន់ម៉ា ចាញ់ ថៃ

សន្តិសុខសង្គម១៦ នាទីutes មុន

មេបញ្ជាការអាវុធហត្ថខេត្តតាកែវ បេ្តជ្ញាអនុវត្តបទបញ្ជារាជរដ្ឋាភិបាល ក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើស Online Scams

សន្តិសុខសង្គម២៦ នាទីutes មុន

រឿងចងការប្រាក់ ម្ចាស់បំណុលប្តឹងកូនបំណុលដាក់គុកបន្សល់កូនតូចៗបីនាក់រស់នៅជាមួយជីដូន

ព័ត៌មានអន្ដរជាតិ៣៧ នាទីutes មុន

បានលេសទៀតហើយ! ថៃ ពង្រឹងកម្លាំងសន្តិសុខនៅតាមព្រំដែន ព្រោះទេសចរខ្មែរទៅលេងប្រាសាទតាមាន់ធំច្រើនពេក

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

Sokha Hotels

ព័ត៌មានពេញនិយម