Connect with us

កីឡា

ថា ច័ន្ទឬទ្ធី ដាក់ការខិតខំប្រឹងប្រែងចង់ជាប់ជម្រើសជាតិទៅស៊ីហ្គេមជាលើកដំបូង

បានផុស

នៅ

អ្នកចាំទីរបស់ក្លិបបាល់ទាត់គីរីវង់សុខសែនជ័យ (ខ្ចីជើងពីក្លិបបឹងកេត) កីឡាករ ថា ច័ន្ទឬទ្ធី បានសម្ដែងនូវក្ដីរំពឹង លាយឡំជាមួយក្ដីមន្ទិលក្នុងដំណើរស្វែងរកឱកាសទៅលេងស៊ីហ្គេមជាលើកដំបូងក្នុងអាជីពរបស់ខ្លួន។

កីឡាករវ័យ ២០ឆ្នាំរូបនេះ ក៏ធ្លាប់ជាសមាជិកនៃក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ ដែលបានរួមចំណែកជួយឲ្យបានឡើងទៅប្រកួតជុំចុងក្រោយនៃពានរង្វាន់យុវជនអាស៊ី អាយុក្រោម ១៩ឆ្នាំ (AFC U-19 Championship 2020) កាលពីឆ្នាំ២០២០ ផងដែរ ក្រោយប្រកួតជម្រុះជោគជ័យពេលកម្ពុជាធ្វើម្ចាស់ផ្ទះ។ ប៉ុន្តែក្រោយមក ពាននេះ ត្រូវបានលុបចោលដោយសារវិបត្តិកូវីដ១៩ និងបន្ទាប់មករូបគេក៏បានអាក់ខានជាប់ជម្រើសជាតិយុវជនចាប់តាំងពីពេលនោះមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញបច្ចុប្បន្ន រូបគេ បាននឹងកំពុងតាំងចិត្ត ដើម្បីខិតខំធ្វើយ៉ាងណាអាចជាប់ជម្រើសជាតិទៅស៊ីហ្គេមលើកដំបូង ដ្បិតរូបខ្លួនក៏បានស្វែងយល់ពីចំណុចដែលគ្រូជម្រើសជាតិត្រូវការផងដែរ។ ប៉ុន្តែទន្ទឹមនឹងនេះ ក៏មានឧបសគ្គខ្លះសម្រាប់រូបគេ។

អ្នកចាំទីរូបនេះបានប្រាប់«កម្ពុជាថ្មី» យ៉ាងដូច្នេះថា៖ «នៅជម្រើសជាតិ គេផ្ដោតទៅលើការលេងរបៀបរៀបចំ (Build-up) ហើយទាមទារឱ្យពូកែជើង ប៉ុន្តែវាក៏មានផលប៉ះពាល់ខ្លះដល់ខ្ញុំ ដោយសារនៅក្លិបរបស់ខ្ញុំ គេមិនប្រើប្រាស់ទម្រង់លេងបែបនេះឡើយ»។

តែទោះជាយ៉ាងណា ថា ច័ន្ទឬទ្ធី នៅតែដាក់ចិត្តហ្វឹកហាត់ដោយខ្លួនឯង បើទោះបីជាលេងនៅក្លិបមិនត្រូវទម្រង់របស់ក្រុមជម្រើសជាតិ។ អ្នកចាំទី ថា ឬទ្ធី បានសង្កត់ធ្ងន់បែបនេះថា ៖ «ពេលហ្វឹកហាត់ ខ្ញុំហាត់លេងជើងដោយខ្លួនឯង តែដល់ការប្រកួតខ្ញុំត្រូវធ្វើតាមគ្រូចង់បាន ទោះជាយ៉ាងណា ខ្ញុំនឹងខិតខំហ្វឹកហាត់រាល់ថ្ងៃ ហើយសង្ឃឹមថា ជម្រើសជាតិ នឹងផ្ដល់ឱកាសក្នុងនាមខ្ញុំត្រូវអាយុលេងស៊ីហ្គេម ឆ្នាំ២០២៣»។

សូមបញ្ជាក់ថា ថា ច័ន្ទឬទ្ធី បានចាប់ផ្ដើមដំបូងជាយុវជនថ្នាលរបស់ក្រុមសាលាបាល់ទាត់ជាតិបាទី បន្ទាប់មកបានផ្លាស់មកចូលរួមជាមួយក្លិបបាល់ទាត់បឹងកេត នៅរដូវកាល២០២០ ខណៈនៅឆ្នាំ២០២២ បានផ្លាស់មកចូលរួមជាមួយ ក្លិបគីរីវង់សុខសែនជ័យ ក្នុងលក្ខខណ្ឌខ្ចីជើង៕

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៥ ម៉ោង មុន

ACU សម្រេចឃាត់ខ្លួន ព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ ក្រោយរកឃើញទទួលប្រាក់ពីមេការ Online Scam

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្រុកបាណន់ មានគោលដៅ​ទេសចរណ៍​សំខាន់ ៤ ​ជា​ដែកឆក់ទាក់ទាញទេសចរទៅកម្សាន្ត​ឥត​ដាច់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​នាយករដ្ឋមន្ត្រីចាំផ្ទះថៃ ​កោះហៅ​ឯកអគ្គរាជទូត​​ពីកម្ពុជា​​ក្នុងទង្វើដែលថៃបង្កហេតុ​​ជាន់មីនថ្មី​​

ព័ត៌មានជាតិ៥ ម៉ោង មុន

៦ ខែដើមឆ្នាំ ២០២៥ ខេត្តក្រចេះ​កើត​ករណីគ្រុនឈាម ៨១៥ ករណី និងស្លាប់ចំនួន ៤ ករណី

ព័ត៌មានជាតិ៥ ម៉ោង មុន

ពេទ្យសត្វខេត្ត ចុះបាញ់ថ្នាំសម្លាប់មេរោគជំងឺផ្តាសាយបក្សី បន្ទាប់ពីកុមារម្នាក់បានឆ្លង

Sokha Hotels

ព័ត៌មានពេញនិយម