កីឡា
កម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡាទាញព័្រត្រជើងឯកអាស៊ីអាគ្នេយ៍ លើទឹកដីអង្គរ
សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា គ្រោងនឹងរៀបចំព្រឹត្តការណ៍ប្រកួតកីឡាទាញព្រ័ត្រ អាស៊ីអាគ្នេយ៍ ដោយជ្រើសរើសទឹកដីអង្គរ ខេត្តសៀមរាប ដើម្បីធ្វើជាម្ចាស់ផ្ទះ នាដើមឆ្នាំ២០២៣ ខាងមុខនេះ។ នេះបើតាមប្រសាសន៍ឯកឧត្តម មាស សារិន ដែលជាប្រធានសហព័ន្ធផ្ទាល់។
ថ្លែងបញ្ជាក់ក្នុងពិធីបិទការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិ វិញ្ញាសាឆ្នេរខ្សាច់ លើកទី១ នាខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះ ឯកឧត្តមបានមានប្រសាសន៍បញ្ជាក់ថា កម្ពុជាគ្រោងរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាទាញព័ត្រជើងឯកអាស៊ីអាគ្នេយ៍ នេះជាលើកដំបូង នាដើមឆ្នាំ២០២៣ នៅទីលានជល់ដំរី ទឹកដីអង្គរខេត្តសៀមរាប ពោលគឺមុនព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ មកដល់។

ចំណោះវិញ្ញាសាដែលកម្ពុជា គ្រោងដាក់អោយប្រកួតប្រជែងនោះ គឺវិញ្ញាសាជាក្រុម ៨នាក់ទល់៨នាក់ បុរស/នារី, ៨នាក់ទល់៨នាក់ចម្រុះ, ៤នាក់ទល់៤នាក់ បុរស/នារី, ២នាក់ទល់២នាក់ បុរស/នារី និងបន្ថែមវិញ្ញាសាឯកត្តជន បុរស/នារី។
ឯកឧត្តមប្រធានសហព័ន្ធបន្តទៀតថា ចំពោះវិញ្ញាសាឯកត្តជន គឺត្រូវយកទម្ងន់សរុប ៦០០ ឬ ៦២០គីឡូក្រាម វិញ្ញាសា ៨នាក់ទល់៨នាក់ បុរស/នារី ចែកនឹង៨ ដោយជ្រើសរើសយកទម្ងន់គោលណាមួយ ដើម្បីដាក់អោយប្រកួតប្រជែង។ បន្ទាប់មកទើបយកទម្ងន់ដែលធ្ងន់ជាងគេ និងសា្រលជាងគេ ក្នុងចំណោម៨នាក់ ទាំងបុរស/នារី ២វិញ្ញាសាទៀត។
ឯកឧត្តមស្នើអោយបណ្តារាជធានីខេត្ត ចាប់ផ្តើមស្វែងរកកីឡាករ កីឡាការិនី បង្កើនការហ្វឹកហាត់ពង្រឹងសមត្ថភាពអោយបានល្អប្រសើរ លើគ្រប់វិញ្ញាសាទាំងអស់ ទាំងក្នុងសាល និងក្រៅសាល ជាពិសេសវិញ្ញាសាឆ្នេរខ្សាច់ ដើម្បីធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាទាញព្រ័ត្រអាស៊ីអាគ្នេយ៍ នៅសៀមរាប ក្នុងន័យអភិវឌ្ឍកីឡាទាញព័ត្រ និងអភិរក្សល្បែងទាញព័ត្រជាសម្បត្តិដ៏ផូរផង់របស់ខ្មែរ និងជាសម្បត្តិបេតិកភណ្ឌអរូបីរបស់មនុសុ្សជាតិ នៃអង្គការយូណេស្កូ ក្នុងដំណើរដៅឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។
នៅអាស៊ីអាគ្នេយ៍ ប្រទេសជាសមាជិកដែលមានកីឡាទាញព្រ័ត្រ រួមមាន ព្រុយណេ កម្ពុជា ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ាហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម ខណៈឥណ្ឌូនេស៊ី និងទីម័រខាងកើត ពុំមានសហព័ន្ធកីឡាទាញព្រ័ត្រប្រចាំប្រទេសរបស់ខ្លួនឡើយ៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


