សន្តិសុខសង្គម
បង្ក្រាបក្រុមចោរប្លន់៥នាក់ បន្ទាប់ពីធាក់ប្លន់យកម៉ូតូតារាចម្រៀងម្នាក់នៅបាក់ខែង
ទីបំផុតជនសង្ស័យចំនួន០៥នាក់ពាក់ព័ន្ធករណីធាក់ផ្តួលនិងវាយប្លន់យកម៉ូតូជងរងគ្រោះដែលជាតារាចម្រៀងត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារស្រាវជ្រាវឃាត់ខ្លួនបានហើយ។

បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ កម្លាំងអធិការដ្ឋាននគ របាលខណ្ឌជ្រោយចង្វារ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ពាក់ព័ន្ធករណីធាក់ម៉ូតូផ្តួល និងវាយប្លន់យកម៉ូតូប្រព្រឹត្តកាលពីយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ នៅចំណុចស្ពានលេខ៧ ផ្លូវជាតិលេខ៦ ភូមិបាក់ខែងលើ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ថុន ធីសាដា ភេទប្រុសអាយុ២៩ឆ្នាំ មុខរបរអ្នកចម្រៀង ស្នាក់នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ចំណែកជនសង្ស័យឃាត់ខ្លួនចំនួន០៥នាក់៖១-ឈ្មោះ ពលៈ វិច្ឆិកា ហៅវិច ភេទប្រុស ស្នាក់នៅភូមិបាក់ខែងក្រោម សង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ២-ឈ្មោះ ម៉ាត់ សាំសុទីន ភេទប្រុស ស្នាក់នៅភូមិ០១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធា នីភ្នំពេញ។ ៣-ឈ្មោះ សុង សំណាង ភេទប្រុសស្នាក់នៅផ្លូវបេតុង ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ។ ៤-ឈ្មោះ នី ផល្លា ហៅ បឿក ភេទប្រុស ស្នាក់នៅភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និង៥-ឈ្មោះ ថូ វណ្ណៈ ហៅជ្រូក ភេទប្រុសស្នាក់នៅឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល មុខរបរពិតប្រាកដ។

សមត្ថកិច្ចបញ្ជាក់ថា ក្រោយឃាត់ខ្លួនកម្លាំងបានដកហូតម៉ូតូម៉ាកហុងដាសេ១២៥ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខភ្នំពេញ,1ID- 6261, ម៉ូតូម៉ាក់ហុងដាសេ១២៥ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ ពាក់ផ្លាកលេខភ្នំពេញ 1IZ-7796, ម៉ូតូម៉ាកនិច ពណ៌ស ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខពោធិសាត់ 1H-2662។ សម្ភារៈបាត់បង់៖ ម៉ូតូម៉ាក់ហុង ដាសេ១២៥ពណ៌ខ្មៅស៊េរីឆ្នាំ២០២០ឡើងស៊េរីឆ្នាំ ២០២២ពាក់ផ្លាកលេខកំពង់ធំ1Q 5705ជារបស់ជនរងគ្រោះ។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវីធីច្បាប់។

គួររម្លឹកថា តារាចម្រៀងប្រុសនិងជាអតីតបេក្ខភាពធ្លាប់ប្រឡងចម្រៀងនៅក្នុងកម្មវិធីX Factor Camb odia និង Beat the Best គឺលោក ថុន ធីសាដា អំឡុងពេលមុខឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី១ថ្ងៃក៏ស្រាប់តែតារារូបនេះបានជួបរឿងស៊យត្រូវក្រុមចោរតាមធាក់វាយប្លន់យកម៉ូតូគ្រាចេញពីច្រៀងនៅម្តុំបាក់ខែងបណ្តាលឲ្យរងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


