ព័ត៌មានអន្ដរជាតិ
បុរស វៀតណាម រំលោភក្មេងប្រុស៤នាក់
ប៉ូលិសនៅខេត្ត Ca Mau ភាគខាងត្បូងប្រទេសវៀតណាមកាលពីថ្ងៃចន្ទបានឃុំខ្លួនបុរសម្នាក់ពីបទរំលោភក្មេងប្រុសចំនួន៤នាក់ដែលស្នាក់នៅជាមួយគាត់ក្នុងមជ្ឈមណ្ឌលគាំពារសង្គមមួយ។
កាសែតច្បាប់និងយុត្តិធម៌បានចុះផ្សាយថា លោក Pham Chi Cuong អាយុ២១ឆ្នាំកំពុងស្ថិតក្រោមការស៊ើបអង្កេតពីបទរំលោភសេពសន្ថវៈនិងធ្វើបាបក្មេងដែលមានអាយុក្រោម១៦ឆ្នាំ។
ការចាប់ខ្លួននេះបានធ្វើឡើងបន្ទាប់ពីបុគ្គលិកម្នាក់នៃមណ្ឌលគាំពារសង្គម Ca Mau បានដាក់ពាក្យបណ្តឹងទៅប៉ូលិសមូលដ្ឋានដោយបានបញ្ជាក់ថា បុរសម្នាក់នេះបានប្រព្រឹត្តអំពើរំលោភសេពសន្ថវៈម្តងហើយម្តងទៀតលើក្មេងប្រុសដែលគ្មានផ្ទះសម្បែងចំនួន៤នាក់ដែលមានអាយុចន្លោះពី៨ទៅ១៣ឆ្នាំនៅខាងក្នុងបន្ទប់ទឹកនិងបន្ទប់បុរស។
លោក Cuong បានសារភាពពីបទឧក្រិដ្ឋរបស់គាត់នៅឯស្ថានីយ៍ប៉ូលិស។
នេះមិនមែនជាករណីដំបូងទេដែលការរំលោភបំពានផ្លូវភេទត្រូវបានរកឃើញនៅឯមជ្ឈមណ្ឌលគាំពារសង្គមក្នុងប្រទេសវៀតណាម។
កាលពីខែឧសភា អ្នកគ្រប់គ្រងមណ្ឌលគាំពារសង្គមនៅ Binh Thanh ត្រូវបានកាត់ទោសឲ្យជាប់គុក៤ឆ្នាំកន្លះពីបទរំលោភបំពានលើក្មេងស្រីមិនទាន់គ្រប់អាយុដែលស្នាក់នៅទីនោះ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ ផ្ទុះកូវីដក្នុងអន្តេវាសិកដ្ឋានកូរ៉េខាងត្បូង ឆ្លងនិស្សិតវៀតណាម២០នាក់
ចុចអាន៖ ពលរដ្ឋវៀតណាម ស្ម័គ្រចិត្តចូលរួមតេស្តវ៉ាក់សាំងអភិវឌ្ឍក្នុងស្រុក
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


