Connect with us

ព័ត៌មានជាតិ

ព្រឹទ្ធសភា អនុម័តយល់ព្រមលើ​សេចក្តីព្រាង​ច្បាប់ស្តីពី ការការពាររុក្ខជាតិ និងភូតគាម​អនាម័យ

បានផុស

នៅ

សេចក្តីព្រាងច្បាប់ស្តីពី ការការពាររុក្ខជាតិ និងភូតគាមអនាម័យដែលមាន១៥ជំពូក និង១១៣មាត្រា ត្រូវបានព្រឹទ្ធសភាអនុម័តយល់ព្រមតាមសំណើរបស់រាជរដ្ឋាភិបាល ក្នុងសម័យប្រជុំលើកទី៨ នីតិកាលទី៤ នៃព្រឹទ្ធសភានៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណ:កម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន បានលើកឡើងថា ដំណើរការប្រព្រឹត្តទៅនៃការកសាងឯកសារគតិយុត្តមួយនេះ សេចក្តីត្រូវការចាំបាច់ដែលត្រូវរៀបចំសេចក្តីព្រាងច្បាប់នេះឡើង ការដាក់ឆ្លងពិនិត្យ និងពិភាក្សាផ្ទៃក្នុង ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដាក់ឆ្លងសម័យប្រជុំគណ:រដ្ឋមន្រ្តី ដាក់ឆ្លងគណៈកម្មការទី៣ និងគណៈកម្មការជំនាញផ្សេងទៀតនៃរដ្ឋសភា ដាក់ឆ្លងសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៧ នីតិកាលទី៦ និងចុង ក្រោយបានដាក់ឆ្លងកិច្ចប្រជុំគណ:កម្មការទី៣ និងគណ:កម្មការផ្សេងទៀតនៃព្រឹទ្ធសភា កាលពីថ្ងៃទី១១ ខែមេសាកន្លងមក។

លោកបានបន្តថា ទាំងទម្រង់ ខ្លឹមសាររួម ខ្លឹមសារទូទៅ និងអត្ថប្រយោជន៍នៃសេចក្តីព្រាងច្បាប់ក្នុងការការពាររាល់កសិផល និងរុក្ខជាតិនាំចូលក្នុងព្រះរាជាណាចក្រកម្ពុជា និងជា ពិសេសជំរុញ និងលើកកម្ពស់សមត្ថភាពនាំចេញកសិផល ឆ្លើយតបតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យនៃទីផ្សារនាំចូល។

លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងនាមឲ្យរាជរដ្ឋាភិបាល និងក្នុងនាមក្រសួងសាមីដែលជាអ្នករៀបចំ តាក់តែង និងអនុវត្តច្បាប់នេះផ្ទាល់ បានស្រាយបំភ្លឺនូវរាល់ចំណោទចោទ សួរពីសមាជិក សមាជិកាអង្គប្រជុំព្រឹទ្ធសភាបានយ៉ាងទូលំទូលាយ និងស៊ីជម្រៅទាំងលើខ្លឹមសារ  បច្ចេកទេស និងខ្លឹមសារគតិយុត្ត ព្រមជាមួយគ្នាឯកឧត្តមរដ្ឋមន្រ្តីក៏វាយតម្លៃខ្ពស់ចំពោះមតិ និងអនុសាសន៍សំខាន់ៗដែលបានលើកឡើងដោយអង្គព្រឹទ្ធសភាផងដែរ ដែលជាធាតុចូលដ៏មាន តម្លៃសម្រាប់យកទៅអនុវត្តឲ្យចំគោលដៅ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល បង្កើតបានជាប្រយោជន៍សម្រាប់ប្រជាកសិករទូទៅ វិស័យឯកជន និងមន្រ្តីជំនាញក្នុងការលើកកម្ពស់សមត្ថភាពត្រួតពិនិត្យ និងវាយតម្លៃអំពីគុណភាព និងសុវត្ថិភាពលើរាល់ផលិតផលកសិកម្មទាំងការនាំចូល និងការនាំចេញ។

លោករដ្ឋមន្ត្រី ក្នុងនាមថ្នាក់ដឹកនាំក្រសួងនិងជាតំណាងរាជរដ្ឋាភិបាលបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា លោកកិត្តិនីតិ កោសលបណ្ឌិត ស៊ឹម កា អនុប្រធានទី១ព្រឹទ្ធសភា លោកកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា ព្រះអង្គម្ចាស់ លោកលោកស្រីជា សមាជិក សមាជិកាព្រឹទ្ធសភា ដែលបានពិនិត្យ និងអនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់នេះ តាមសំណើររបស់រាជ រដ្ឋាភិបាល។

លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់ស្តីពីការការពាររុក្ខជាតិនិងភូតគាមអនាម័យ មានសារៈប្រយោជន៍ក្នុងការអភិវឌ្ឍវិស័យកសិកម្ម ដោយក្នុងនោះការពារផលប្រយោជន៍ផលដំណាំរបស់ប្រជាកសិករពីការបំផ្លាញនានា។

ច្បាប់នេះក៏បង្កើតឡើង សំដៅគាំទ្រគោលនយោបាយ និងយុទ្ធសាស្រ្តជំរុញផលិតកម្មកសិកម្ម ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច ជួយកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពប្រជាកសិករ។

ច្បាប់នេះ ក៏ផ្តល់នូវឧបករណ៍បទដ្ឋានគតិយុត្តដ៏រឹងមាំ និងយន្តការគ្រប់ជ្រុង ជ្រោយក្នុងការអនុវត្តវិធានការការពាររុក្ខជាតិនិងភូតគាមអនាម័យ ដើម្បីទប់ស្កាត់ការបង្ក ការរាលដាលឆ្លង និងការរាតត្បាតបំផ្លាញពីសំណាក់សមាសភាពចង្រៃគ្រប់ប្រភេទ ព្រមទាំងផ្តល់នូវវិធានការច្បាស់លាស់ក្នុងការការពារធនធានរុក្ខជាតិ គ្រប់គ្រងសុខភាពរុក្ខជាតិ លើកកម្ពស់ផលិតភាព គុណភាព និងសុវត្ថិភាពផលិតផលកសិកម្មប្រកបដោយភាតរបរិស្ថាន និងនិរន្តរភាពដើម្បីរួមចំណែកលើកកម្ពស់សុខភាពសាធារណៈ និងធ្វើឱ្យមាននិរន្តរភាពធនធានធម្មជាតិ និងប្រព័ន្ធក្សេត្របរិស្ថានជាពិសេសទប់ស្កាត់ការនាំចូល ឬការផ្ទុះឡើងនូវប្រភេទសមាសភាពចង្រៃរាតត្បាតឈ្លានពានដែលបង្កមហន្តរាយដល់ដំណាំកសិកម្ម បំផ្លាញជីវចម្រុះ និងបរិស្ថានក្នុងប្រទេសកម្ពុជា៕ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

តួ​លេខ​អ្នក​ស្លាប់​នៅ​មីយ៉ាន់ម៉ា កើន​ឡើង​​ជិត ៣ ០០០​នាក់ហើយ ព្រោះ​គ្រោះ​រញ្ជួយ​ដី

ព័ត៌មានជាតិ២ នាទីutes មុន

កម្ពុជា ផ្ដល់ជំនួយ១០ម៉ឺនដុល្លារ និងបញ្ជូនមន្ត្រីសង្គ្រោះ២រូប ដើម្បីជួយមីយ៉ាន់ម៉ា ដែលរងគ្រោះរញ្ជួយដី

ព័ត៌មានជាតិ៩ នាទីutes មុន

អ្នកវិភាគ៖ ជំនួយរបស់កម្ពុជាជួយដល់មីយ៉ាន់ម៉ា គឺបង្ហាញស្មារតីសាមគ្គីភាព និងជួយគ្នាក្នុងគ្រាអាសន្ន

កីឡា១០ នាទីutes មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀងបន្ត​ឈរកំពូល​តារាង ខណៈ វិសាខា បន្ត​កំណត់​ត្រា​មិន​ចាញ់​របស់​គ្រូ​ថ្មី

ព័ត៌មានជាតិ២៤ នាទីutes មុន

ជម្រះមន្ទិលបញ្ហាព្រំដែន, ក្រុមយុវជនចុះស្វែងយល់ពីព្រំដែនកម្ពុជា-វៀតណាម ក្នុងក្រុងសំពៅពូន

Sokha Hotels

ព័ត៌មានពេញនិយម