ព័ត៌មានអន្ដរជាតិ
ប្រទេសមួយទៀត ចេញមុខអះអាង កំពុងបង្វឹកទាហានអ៊ុយក្រែន ប្រើកាំភ្លើងយន្ត
តាមការបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ទី២៨ខែមេសា ពីរដ្ឋមន្ត្រីការពារជាតិកាណាដាលោកស្រី Anita Anand, យោធាកាណាដា កំពុងបង្វឹកទាហានអ៊ុយក្រែនជាច្រើននាក់ អំពីរបៀបប្រើប្រាស់កាំភ្លើងធំ Howitzer។

លោកស្រី Anand បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយ នៅមន្ទីរបញ្ចកោណជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ថា “កាលពីសប្តាហ៍មុន រួមជាមួយនឹងសម្ព័ន្ធមិត្តអាមេរិករបស់យើង យើងបានបង្កើនការគាំទ្ររបស់យើង ដោយបញ្ជូនកាំភ្លើងធំ Howitzer ធុន M777 ទៅឲ្យកងកម្លាំងអ៊ុយក្រែន ហើយខ្ញុំអាចបញ្ជាក់ថា ទាហានកាណាដាឥឡូវនេះ កំពុងបង្វឹកសមភាគីអ៊ុយក្រែនក្នុងការប្រើប្រាស់អាវុធទាំងនេះ”។

ទោះបីជាយ៉ាងណាក៏ដោយ លោកស្រី Anand មិនបានបញ្ជាក់ថាតើការបង្វឹក កំពុងប្រព្រឹត្តទៅនៅទីតាំងណានោះទេ។
ដោយឡែក មន្ត្រីការពារជាតិជាន់ខ្ពស់របស់សហរដ្ឋអាមេរិក បាននិយាយនៅក្នុងសុន្ទរកថាមុននេះថា សហរដ្ឋអាមេរិកបច្ចុប្បន្នកំពុងបណ្តុះបណ្តាលក្រុមទីពីរ ដែលមានទាហានអ៊ុយក្រែនជាង៥០នាក់ អំពីរបៀបប្រើប្រាស់កាំភ្លើងធំ Howitzer និងរ៉ាដាចល័ត Q-64។

ការបណ្តុះបណ្តាលនេះ ត្រូវបានគេរំពឹងថា នឹងចំណាយពេលប្រហែលមួយសប្តាហ៍។
មន្ត្រីការពារជាតិអាមេរិកនិយាយថា ជាង៦០% នៃកាំភ្លើងធំ ៩០គ្រឿងដែលលោកប្រធានាធិបតី Joe Biden ប្តេជ្ញាប្រគល់ទៅឲ្យអ៊ុយក្រែន នាពេលថ្មីៗនេះ ត្រូវបានបញ្ជូនទៅប្រទេសអ៊ុយក្រែនរួចហើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ ប្រទេសអឺរ៉ុបណាខ្លះហើយ ដែលយល់ព្រមទូទាត់ប្រាក់ រូបិ៍ល ក្នុងការទិញឧស្ម័នពីរុស្ស៊ី?
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


