Connect with us

ព័ត៌មានជាតិ

លោកជំទាវ ម៉ែន សំអន ៖ គ្រូពេទ្យ គ្រូបង្រៀន សិស្ស-និស្សិត មានតួនាទីដ៏សំខាន់ចូលរួមចំណែក ក្នុងការអភិវឌ្ឍសង្គមជាតិ

បានផុស

នៅ

លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា គ្រូពេទ្យ គ្រូបង្រៀន សិស្ស-និស្សិត មានតួនាទីដ៏សំខាន់ ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ ដែលមិនអាចខ្វះបានឡើយ។ លោកជំទាវ ម៉ែន សំអន បានថ្លែងបែបនេះ ក្នុងពេលអញ្ជើញជួបសំណេះ​សំណាល ជាមួយក្រុមគ្រូពេទ្យ គ្រូបង្រៀន សិស្ស-និស្សិត ក្នុងរាជធានីភ្នំពេញចំនួន ៣៨០នាក់ នាព្រឹកថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២២នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្រោមការដឹកនាំ ប្រកបដោយកត្តិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំប្រទេសមានសុខសន្តិភាព មានស្ថេរភាពនយោបាយល្អ និងមានភាពរីកចម្រើនលើគ្រប់វិស័យ និងគ្រប់គ្រងបានយ៉ាងល្អ នូវការឆ្លងរីករាលដាលកូវីដ-១៩ តាមរយៈយុទ្ធសាស្ត្រ ចាក់វ៉ាក់សាំងតាមអភិក្រមផ្ការីក។

លោកជំទាវ ម៉ែន សំអន បានថ្លែងអំណរគុណថ្នាក់ដឹកនាំរាជធានីភ្នំពេញ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានលះបង់ក្នុងការប្រថុយប្រថាន និងការប្រឈមមុខខ្ពស់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រហូតទទួលបានលទ្ធផលល្អដូចសព្វថ្ងៃនេះ។ 

លោកជំទាវបានបន្តទៀតថា គ្រូបង្រៀនមិនត្រឹមតែជាអ្នកបង្រៀនតែប៉ុណ្ណោះទេ តែត្រូវដើរតួនាទីជាអ្នកអប់រំ ជាអ្នកដឹកនាំ និងបានផ្តល់ឲ្យសិស្សនូវឧត្តមគតិ ភាពជឿនលឿន និងបង្ហាញអំពីមាគ៌ាអភិវឌ្ឍន៍ចំណេះដឹង សមត្ថភាពប្រកដោយភាពត្រឹមត្រូវ។ គ្រូបង្រៀន គឺជាអ្នកបណ្តុះនូវស្មារតីសេ្នហាជាតិ ស្រឡាញ់ប្រទេសជាតិ ស្រឡាញ់ប្រជាជន និងការពារសមិទ្ធិផលប្រទេសជាតិ ដែលរាជរដ្ឋភិបាលបានខិតខំ កសាងពីបាត ដៃទទេ។ 

ជាពិសេស ត្រូវចេះប្រតិកម្មត្រឡប់ទៅវិញ ចំពោះព័ត៌មានអវិជ្ជមាន និងព័ត៌មានដែលមានលក្ខណៈញុះញង់ និងរារាំងដល់ការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល។ គ្រូពេទ្យ សិស្ស និស្សិត គ្រូបង្រៀន ពិតជាមានតួនាទីដ៏សំខាន់ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិ។

លោកជំទាវបានបន្តទៀតថា នៅក្នុងបរិការណ៍កូវីដ-១៩នេះ បន្ទាប់ប្រមុខរាជរដ្ឋាភិបាល បានប្រកាសលើកលែងមិនប្រើម៉ាស់ផងនោះ យើងទាំងអស់គ្នាក៏នៅតែគោរពតាមវិធានការណ៍ ៣ការពារ ៣កុំ។  នាឪកាសនោះដែរ លោកជំទាវបាននាំអំណោយដ៏ថ្លៃថ្លា សម្រាប់អ្នកចូលរួមក្នុងថ្ងៃនេះចំនួន ៣៨០នាក់ ដោយក្នុងម្នាក់ៗ ទទួលបានសៀវភៅ ដបអាកុល ថង់យួរ និងថវិកា ១០ម៉ឺនរៀល ផងដែរ៕

អត្ថបទ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម