ព័ត៌មានអន្ដរជាតិ
អាល្លឺម៉ង់គូសបញ្ជាក់លក្ខខណ្ឌសម្រាប់ការលើកទណ្ឌកម្មពីរុស្ស៊ី
អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz កាលពីថ្ងៃព្រហស្បតិ៍បានគូសបញ្ជាក់ពីលក្ខខណ្ឌដែលអាចដកទណ្ឌកម្មប្រឆាំងលើរដ្ឋាភិបាលទីក្រុងមូស្គូជុំវិញការវាយប្រហារលើប្រទេសអ៊ុយក្រែន។
នៅក្នុងបទសម្ភាសជាមួយកាសែត Stern ប្រចាំសប្តាហ៍របស់ Hamburg លោក Scholz បានទទូចថា លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន មានក្តីស្រមៃចង់បានសន្តិភាពមួយដែលលោកអាចគ្រប់គ្រងលើមេដឹកនាំអ៊ុយក្រែន ប៉ុន្តែលោកនឹងត្រូវតែឈានដល់កិច្ចព្រមព្រៀងជាមួយអ៊ុយក្រែនជំនួសវិញ។

«យើងនឹងអាចតែម្យ៉ាងគត់ និងមានឆន្ទៈដកទណ្ឌកម្មរបស់ពួកយើងវិញគឺក្នុងកិច្ចព្រមព្រៀងជាមួយអ៊ុយក្រែន។ ខ្ញុំមិនគិតថា មនុស្សជាច្រើននៅវិមានក្រឹមឡាំងបានចាប់អារម្មណ៍នៅឡើយទេ។ នេះមានផលវិបាកដ៏អាក្រក់សម្រាប់រុស្ស៊ី»។ លោក Scholz បានបន្ថែម។
គេមិនច្បាស់ទេថា ការលើកឡើងរបស់លោកអធិការបតីដោយប្រើ ពាក្យ«យើង»សំដៅលើតែប្រទេសអាល្លឺម៉ង់តែមួយ ឬក៏រាប់ទាំងអឺរ៉ុប និងសហរដ្ឋអាមេរិកដែរ។ ទោះជាយ៉ាងណា នៅក្នុងបទសម្ភាសផ្សេងទៀត លោកបានទទូចថា ស្ថិតក្រោមការដឹកនាំរបស់លោក អាល្លឺម៉ង់នឹងផ្លាស់ប្តូរស្របតាមសម្ព័ន្ធមិត្តជានិច្ច។
លោក Scholz ក៏មានប្រសាសន៍ថា អាល្លឺម៉ង់ និងដៃគូរបស់ខ្លួនកំពុងផ្តល់ប្រឹក្សា និងឧបត្ថម្ភគាំទ្រដល់អ៊ុយក្រែន រាប់រាប់ទាំងការទូតផងដែរ ប៉ុន្តែនឹងមិនអាចធ្វើការសម្រេចចិត្តសម្រាប់ជោគវាសនារបស់អ៊ុយក្រែនបានឡើយ។
«នេះគឺអំពីអ៊ុយក្រែន។ មានតែប្រធានាធិបតី សភា និងប្រជាជនរបស់ពួកគេទេដែលអាចបញ្ចប់កិច្ចព្រមព្រៀងជាមួយរុស្ស៊ីបាន»។ លោកបានបន្ថែម។
លោក Scholz បានសរសើរអំពីការឧបត្ថម្ភគាំទ្ររបស់ប្រទេសលោកខាងលិចដល់រដ្ឋាភិបាលទីក្រុងកៀវចំពោះអ្វីដែលលោកបានចាត់ទុកថា អ៊ុយក្រែនអាចទប់ទល់នឹងការវាយប្រហារជាមួយរុស្ស៊ីបាន ទោះជាយូរកម្រិតណាក៏ដោយ។ យ៉ាងណា លោកបានកត់សំគាល់ថា អាល្លឺម៉ង់ និងប្រទេសផ្សេងទៀតដើរលើផ្លូវនៃការគាំទ្រអ៊ុយក្រែនមែន ប៉ុន្តែជៀសវាងការប្រឈមផ្ទាល់រវាងណាតូ និងរុស្ស៊ី៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ RT
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


