ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីកម្ពុជា-វៀតណាមឯកភាពបើកច្រកទេសចរណ៍ឡើងវិញ
ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងនាយករដ្ឋមន្ត្រីវៀតណាម នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២២នេះ បានឯកភាពលើការបើកច្រកទេសចរណ៍ផ្លូវគោក និងផ្លូវអាកាសឡើងវិញក្រោយការធូរស្រាលនៃជំងឺកូវីដ១៩។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍នៅក្នុងពិធីជួបសំណេះសំណាល ជាមួយនឹងសហគមន៍ខ្មែរនៅអាមេរិក និងខ្មែរនៅកាណាដានៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២២នេះថា សម្ដេចបានស្នើឱ្យនាយករដ្ឋមន្ត្រីវៀតណាមបើកទេសចរណ៍ផ្លូវគោក ខណៈដែលនាយករដ្ឋមន្ត្រីវៀតណាមក៏ជំរុញឱ្យបើកទាំងទេសចរណ៍ផ្លូវអាកាស តែម្ដង ហើយសម្ដេចក៏ឯកភាពឱ្យរដ្ឋមន្ត្រីទេសចរណ៍រវាងប្រទេសទាំងពីរធ្វើការងារនេះ ទទួលយកបណ្ណចាក់វ៉ាក់សាំងហើយត្រូវអនុវត្តវិធានការអ្វីខ្លះ។

វិធានការកម្ពុជាមិនតម្រូវឱ្យអ្នកធ្វើដំណើរចូលប្រទេសធ្វើតេស្ដនោះទេ គឺគ្រាន់តែបង្ហាញកាតចាក់វ៉ាក់សាំង អាចធ្វើដំណើរដោយសេរី ប៉ុន្តែអ្នកមិនទាន់ចាក់វ៉ាក់សាំងត្រូវធ្វើចត្តាឡីស័ក ៧ ថ្ងៃ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “អញ្ចឹងបានឱ្យរដ្ឋមន្ត្រីទេសចរណ៍ធ្វើការជាមួយរដ្ឋមន្ត្រីវៀតណាម ខាងវៀតណាមមកយើងមិនតម្រូវទេ ដល់កម្ពុជាចូលទៅវៀតណាមតម្រូវអ្វី? តើត្រូវការធ្វើតេស្ដ និងធ្វើចត្តាឡីស័កទេ។ប៉ុន្តែប្រសិនបើវៀតណាមមានតម្រូវការបែបនោះ ខ្មែរមួយចំនួនមិនទៅទេ ខណៈវៀតណាមនឹងមកកម្ពុជា៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


