Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកទៅ អឺរ៉ុប លែងតម្រូវឲ្យពាក់ម៉ាសនៅលើយន្តហោះហើយ

បានផុស

នៅ

ចាប់ពីថ្ងៃទី ១៦ ខែឧសភា សហភាពអឺរ៉ុបនឹងលែងតម្រូវឲ្យអ្នកដំណើរពាក់ម៉ាសនៅក្នុងអាកាសយានដ្ឋាន និងនៅលើយន្តហោះទៀតហើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍របស់សហភាពអឺរ៉ុប (EASA) បាននិយាយថា ការសម្រេចចិត្តនេះគឺផ្អែកលើកត្តាជាច្រើនរួមទាំងកម្រិតនៃការចាក់វ៉ាក់សាំងបង្ការ ក៏ដូចជាការបន្ធូរបន្ថយការរឹតបន្តឹងលើមេរោគឆ្លងនៅក្នុងបណ្តាប្រទេសអឺរ៉ុបជាដើម ។

ទន្ទឹមនោះនាយកប្រតិបត្តិរបស់ EASA លោក Patrick Ky បាននិយាយថា “សម្រាប់អ្នកដំណើរ និងអ្នកបើកយន្តហោះ នេះគឺជាជំហានដ៏ធំមួយឆ្ពោះទៅរកប្រក្រតីភាពនៃការធ្វើដំណើរតាមផ្លូវអាកាស” ។

យ៉ាង​ណា​មិញ អាជ្ញាធរ​ក្នុង​សហភាព​អឺរ៉ុប​នៅ​តែ​ជឿ​ជាក់​ថា ការពាក់ម៉ាសនៅតែ​ជា​វិធានការ​ដ៏​សំខាន់​ក្នុង​ការ​ការពារ​ការ​ឆ្លង​មេរោគ ហើយមនុស្ស​គួរ​តែពាក់ម៉ាស​នៅ​ពេលណា​ដែល​ក្រុមហ៊ុន​អាកាសចរណ៍​ស្នើឲ្យ​ធ្វើ​ដូច្នេះ ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះប្រទេសជាច្រើននៅអឺរ៉ុបបានបញ្ចប់កាតព្វកិច្ចពាក់ម៉ាសហើយ ខណៈប្រទេសបារាំងក៏នឹងលុបចោលកាតព្វកិច្ចពាក់ម៉ាសសម្រាប់ការដឹកជញ្ជូនសាធារណៈនៅថ្ងៃទី ១៦ ខែឧសភា ប៉ុន្តែច្បាប់នេះនឹងនៅតែអនុវត្តសម្រាប់កន្លែងមួយចំនួនតូច រួមទាំងនៅមន្ទីរពេទ្យផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ព័ត៌មានជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

Sokha Hotels

ព័ត៌មានពេញនិយម