ព័ត៌មានជាតិ
លោកបណ្ឌិត ហ៊ុន ម៉ាណែត ៖ បើផ្លូវដាច់ គេអាចតភ្ជាប់វិញបាន ប៉ុន្តែបើជីវិតបាត់បង់ គឺមិនអាចវិលត្រឡប់វិញបានទេ
លោកបណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់បែបនេះ ខណៈលោកធ្វើជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុង ផ្លូវក្រាលកៅស៊ូ និងផ្លូវក្រាលកៅស៊ូ DBST ចំនួន ៤២ ខ្សែ ប្រវែង ៣១.៩១៧ ម៉ែត្រ នៅក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ។

មានប្រសាសន៍នៅក្នុងពិធីនោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរចំពោះសមិទ្ធផលទាំងអស់ នៃក្រុងកំពង់ចាម ដែលត្រូវបានដាក់សម្ពោធជាផ្លូវការ សម្រាប់បម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅមក ដើម្បីប្រកបរបររកទទួលទាន និងការសិក្សារៀនសូត្រ ក៏ដូចជាតម្រូវការចាំបាច់នានា សំដៅធានាបាននូវក្តីសង្ឃឹមលើអនាគតដ៏រុងរឿង។

លោកថា ខេត្តកំពង់ចាម ក៏ដូចជាខេត្តនានានៅទូទាំងប្រទេស ធ្លាប់បានទទួលរងនូវផលប៉ះពាល់យ៉ាងដំណំដោយសារសង្គ្រាម ជាពិសេសក្នុងអំទ្បុងទសវត្សរ៍ឆ្នាំ៧០ ដែលបានបង្កនូវវិនាសកម្ម និងការបំផ្លិចបំផ្លាញធំធេងលើគ្រប់វិស័យ រួមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានាផងដែរ ហើយប្រជាពលរដ្ឋដែលធ្លាប់បានឆ្លងកាត់កាលៈទេសៈទាំងនោះ និងដែលបានបន្តនៅរស់រានមានជីវិតមកទល់បច្ចុប្បន្ន ពិតជាបានយល់ច្បាស់ណាស់នូវការឈឺចាប់ និងការភ័យខ្លាចទាំងនោះ ជាពិសេសអំពីតម្លៃនៃសន្តិភាព ដែលកម្ពុជាកំពុងមានដូចពេលបច្ចុប្បន្ន ដោយបាននាំមកនូវការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ រួមជាមួយនឹងកិត្តិយស និងកិត្យានុភាពស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិទាំងក្នុងតំបន់ និងសាកលលោក។

បើតាមលោកបណ្ឌិត ហ៊ុន ម៉ាណែត សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បានរំឭកជារឿយៗថា បើផ្លូវដាច់ គេអាចតភ្ជាប់វិញបាន ប៉ុន្តែប្រសិនបើជីវិតបាត់បង់នោះ គឺមិនអាចវិលត្រឡប់មកវិញទ្បើយ។ ដូច្នេះហើយបានជា សម្តេចតែងបានខិតខំគិតគូរធ្វើយ៉ាងណារក្សាការពារអាយុជីវិតរបស់ប្រជាពលរដ្ឋជាកត្តាអាទិភាពចម្បងបំផុត ដែលសច្ចភាពនេះ ក៏ត្រូវបានឆ្លុះបញ្ចាំងជាក់ស្តែងតាមរយៈស្ថានការណ៍ប្រវត្តិសាស្ត្រជាច្រើន ហើយដែលចុងក្រោយនេះ គឺក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយសម្តេចតេជោ បានពិចារណាគិតគូរគ្រប់ជ្រុងជ្រោយ និងបានសម្រេចអារកាត់ប្រកបដោយការទទួលខុសត្រូវ និងលឿនរហ័ស ដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋឱ្យរួចផុតពីហានិភ័យនៃមហាគ្រោះថ្នាក់បង្កដោយជំងឺកូវីដ-១៩ ដែលទល់ពេលនេះបានឆក់យកជីវិតមនុស្សប្រមាណជាង៦ លាននាក់ មកហើយនៅលើពិភពលោក។

បើតាមលោកបណ្ឌិត ហ៊ុន ម៉ាណែត សម្តេចតេជោ តែងបានកំណត់យកទិសដៅអាទិភាពចំនួន៤ រួមមាន៖ មនុស្ស ផ្លូវ ទឹក និងភ្លើង ដើម្បីជំរុញការលើកម្ពស់កម្រិតជីវភាព សុខភាព សុខុមាលភាព និងចំណេះដឹងរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពប្រសើរទ្បើង៕
ដោយ ៖ កោះកែវ




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ