KPT+
ព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត កើតឡើងចំថ្ងៃ ១៧ ឧសភា
ពីមួយថ្ងៃទៅមួយថ្ងៃ មានរឿងច្រើនរាប់មិនអស់ បានកើតឡើងទូទាំងពិភពលោក ហើយរឿងខ្លះត្រូវបានគេចាត់ទុកថាជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តទៀតផង។

ចុះតើអ្នកដឹងទេ នៅថ្ងៃទី១៧ខែឧសភា មានព្រឹត្តិការណ៍ប្រវត្តិសាស្រ្តអ្វីខ្លះ ត្រូវបានគេកត់ត្រាទុក? តោះទៅមើលជាមួយ កម្ពុជាថ្មី ទាំងអស់គ្នា!
ឆ្នាំ២០០៤
Massachusetts បានក្លាយជារដ្ឋដំបូងគេរបស់សហរដ្ឋអាមេរិក ដែលអនុញ្ញាតឲ្យអាពាហ៍ពិពាហ៍ភេទដូចគ្នាក្លាយជារឿងស្របច្បាប់។

ឆ្នាំ១៩៩៦
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Bill Clinton បានចុះហត្ថលេខាលើច្បាប់ Megan ដែលតម្រូវឲ្យមន្ត្រីអនុវត្តច្បាប់ ជូនដំណឹងដល់សាលារៀនក្នុងតំបន់ មជ្ឈមណ្ឌលថែទាំពេលថ្ងៃ និងប្រជាពលរដ្ឋ អំពីវត្តមានរបស់ជនល្មើសផ្លូវភេទដែលបានកត់ឈ្មោះនៅក្នុងសហគមន៍របស់ពួកគេ។

ឆ្នាំ១៩៣៩
ព្រឹត្តិការណ៍កីឡាផ្សាយតាមទូរទស្សន៍ជាលើកដំបូងនៅក្នុងសហរដ្ឋអាមេរិក ត្រូវបានផ្សាយ លើទូរទស្សន៍ NBC ដែលជាការប្រកួតកីឡាបេស្បល រវាងក្រុម Princeton និង Columbia។

ឆ្នាំ១៧៩២
អំឡុងកិច្ចប្រជុំនៅអ្វីដែលបច្ចុប្បន្នជា Wall Street ក្នុងទីក្រុងញូវយ៉ក, អ្នកជំនួញចំនួន២៤នាក់ បានបោះជំហានដំបូងដើម្បីបង្កើតផ្សារហ៊ុនញូវយ៉ក។

ឆ្នាំ១៥១០
វិចិត្រករជនជាតិអ៊ីតាលី Sandro Botticelli ដែលជាវិចិត្រករដ៏អស្ចារ្យបំផុតម្នាក់ក្នុងរជ្ជកាល Florentine បានទទួលមរណភាព៕

ប្រែសម្រួល៖ Vann Vann
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


