ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន មិនអនុញ្ញាតឲ្យលើកលែងការធ្វើចត្តាឡីស័ក សម្រាប់អ្នកមិនបានចាក់វ៉ាក់សាំង ចូលមកកម្ពុជាឡើយ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា សម្ដេចមិនអនុញ្ញាតឲ្យអ្នកមិនបានចាក់វ៉ាក់សាំបង្ការជំងឺកូវីដ-១៩ លើកលែងការធ្វើចត្តាឡីស័ក នៅពេលចូលដល់ប្រទេសកម្ពុជានោះឡើយ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ក្នុងពិធីជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្រស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នៅព្រឹកថ្ងៃទី ១៧ ខែឧសភានេះថា លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានសំណូមពរមកសម្ដេច ដើម្បីលើកលែងការធ្វើចត្តាឡីស័ក សម្រាប់អ្នកដែលមិនទាន់ចាក់វ៉ាក់សាំង ខណៈមានព័ត៌មានថា ប្រទេសវៀតណាម និងប្រទេសថៃ មានបំណងអនុវត្តយ៉ាងដូច្នេះ។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា សម្រាប់សម្ដេច គឺមិនអនុញ្ញាតនោះទេ ហើយអ្នកជំនាញឯកទេស ចង់និយាយបែបណាក៏ថាចុះ ពីព្រោះកម្ពុជាកំពុងជំរុញការចាក់វ៉ាក់សាំង បែរជាចង់លើកលែងឲ្យអ្នកមិនទាន់វ៉ាក់សាំង ចូលមកកម្ពុជាទៅវិញ។ ម្យ៉ាងទៀត ប្រសិនបើកម្ពុជា ធ្វើយ៉ាងដូច្នេះ គឺនឹងជះឥទ្ធិពលទៅលើប្រទេសដទៃ ដែលកំពុងជំរុញការចាក់វ៉ាក់សាំង។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមប្រកាសទុកឲ្យហើយ កុំឃើញគេធ្វើ ធ្វើតាមគេ ទុកឲ្យគេប្រមូលអ្នកអត់ចាក់វ៉ាក់សាំងទៅស្រុកគេចុះ សម្រាប់ស្រុកខ្មែរទទួលបានតែអ្នកបានចាក់វ៉ាក់សាំង បើអ្នកឯងមិនបានចាក់វ៉ាក់សាំង ខ្ញុំត្រូវទុកអ្នកឯង ៧ថ្ងៃ ចង់វៀតណាមធ្វើឲ្យវៀតណាមធ្វើចុះ ចង់ថៃធ្វើឲ្យថៃធ្វើចុះ តែកម្ពុជាមិនអាចប្រមូលយក»៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


