សេដ្ឋកិច្ច
សម្តេចតេជោ ហ៊ុន សែន៖ ប្រេងសាំងនៅបារាំងតម្លៃខ្ទង់ ១ម៉ឺនរៀល ខណៈកម្ពុជា ទើប ៥៦០០រៀល ក្នុងមួយលីត្រ
ថ្លែងពីប្រទេសស្វីស នៅយប់ថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា ប្រេងសាំងនៅប្រទេសបារាំង មានតម្លៃខ្ទង់១ម៉ឺនរៀលក្នុងមួយលីត្រ ពោលគឺថ្លៃជាងប្រេងសាំងនៅកម្ពុជា ដែលមានតម្លៃទើបតែ ៥៦០០រៀលប៉ុណ្ណោះ។ សម្តេចថ្លែងបែបនេះ នៅក្នុងពិធីអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅប្រទេសស៊្វីស និងអឺរ៉ុប ប្រមាណជាង ២០០០នាក់ ខណៈសម្តេចអញ្ជើញចូលរួមកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ ២០២២ នៅទីក្រុងដាវ៉ូស ដែលប្រព្រឹត្តិទៅ ចាប់ពីថ្ងៃទី ២២-២៦ ខែ ឧសភា ឆ្នាំ ២០២២ នៅប្រទេសស្វីស។

នាក្នុងឱកាសនេះ សម្តេចបានឆ្លៀតសួរពលរដ្ឋខ្មែររស់នៅប្រទេសបារាំងថា ប្រេងសាំងប្រទេសបារាំងមានតម្លៃប៉ុន្មាន? ពលរដ្ឋ នៅក្នុងពិធីជួបសំណេះសំណាលនេះ បានលើកឡើងថា ប្រេងសាំងនៅប្រទេសបារាំងមានតម្លៃ ២អឺរ៉ូ គឺស្មើខ្ទង់ ១ម៉ឺនរៀល។ នៅខណៈនោះដែរ សម្តេចតេជោ បានសួររដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដែលអមដំណើរជាមួយអំពីតម្លៃប្រេងសាំងនៅកម្ពុជា ដែលក្រសួងពាណិជ្ជកម្មប្រកាសអនុវត្តចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ៣១ ខែឧសភា គឺតម្លៃស្មើ ៥៦០០រៀលក្នុងមួយលីត្រ។
សម្តេចតេជោ បានមានប្រសាសន៍ថា« សាំងនៅប្រទេសបារាំងឥឡូវនេះ ស្មើនឹង ១ម៉ឺនរៀលក្នុងមួយលីត្រ ឯខ្មែរ មិនទាន់ដល់ ៦០០០រៀលទេ ក្នុងមួយលីត្រ អ៊ីចឹងនៅថោកជាងប្រទេសបារាំង»។
សម្តេចបន្តទៀតថា «ខ្ញុំសង្ឃឹមថា បងប្អូននៅក្នុងប្រទេសក្តាប់បានហើយ សាំងនៅអឺរ៉ុប ថ្ងៃមុនខ្ញុំក៏សួរបញ្ជាក់រឿងនេះ អាមេរិក គិតទៅវានៅតែថ្លៃជាងនៅស្រុកខ្មែរ»។

សម្តេចថ្លែងថា បើទោះបីជានៅអឺរ៉ុបក្តី នៅអាស៊ីក្តី ខុសថ្លៃគ្នាយ៉ាងណាក៏ដោយ នេះគឺជាផលប៉ះពាល់ ដែលចេញមកពីវិបត្តិសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន។
សូមបញ្ជាក់ថា ប្រេងសាំងធម្មតានៅកម្ពុជា កើនតម្លៃ ៥៦០០រៀល និងប្រេងម៉ាស៊ូតតម្លៃ ៥៤០០រៀល ក្នុងមួយលីត្រ ដោយអនុវត្តចាប់ថ្ងៃទី ២១-៣១ ខែឧសភា ឆ្នាំ ២០២២។ នេះបើតាមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានជម្រាបប្រាប់សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីខាងលើនេះ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ១៩ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន