ព័ត៌មានជាតិ
ភរិយាឌួង ឆាយ ស្តាយពេលវេលា ១៣ ឆ្នាំ ទុកចិត្តលើមនុស្សខុស
ក្នុងវិដេអូLive ជាង ៣០ នាទី អ្នកនាងដេត ម៉ាលីណា បានបកស្រាយចំពោះការឈានទៅបែងបាក់ជាមួយឧកញ៉ាឌួង ឆាយ។

អ្នកនាងដេត ម៉ាលីណា បានលើកមូលហេតុឈានទៅផ្តាច់ចំណងអាពាហ៍ពិពាហ៍ជាមួយឧកញ៉ាឌួង ឆាយ ដោយសារអ្នកនាងឆ្អែតឆ្អន់ទង្វើមិនគប្បី ភាពមិនស្មោះត្រង់ដែលអ្នកនាងមិនអាចទ្រាំបានតទៅទៀត។ អ្នកនាងលើកឡើងថា អាពាហ៍ពិពាហ៍របស់នាងជាង ១៣ ឆ្នាំនេះ គឺមានតែទឹកភ្នែក និងសម្ពាធផ្លូវចិត្តតែប៉ុណ្ណោះ។
អ្នកនាងដេត ម៉ាលីណា លាងជម្រះការសង្ស័យទាក់ទងអាពាហ៍ពិពាហ៍ជាមួយឧកញ៉ាឌួង ឆាយ មិនមែនកើតឡើងដោយសារការសម្លឹងឃើញទ្រព្យសម្បត្តិរបស់ស្វាមីនោះទេ។ អ្នកនាងបញ្ជាក់ថា ទ្រព្យសម្បត្តិទាំងនោះគឺបានមកពីការរកស៊ី មិនមានចំណែកណាបានពីក្រុមគ្រួសាររបស់ប្តីនោះដែរ។
ស្រ្តីកូន ៣ ប្រាប់បន្តថា ការបង្ហោះលែងលះឧកញ៉ាឌួង ឆាយ លើហ្វេសបុកក៏មិនមែនចង់ល្បីដែរ។ អ្នកនាងគ្រាន់តែឲ្យមហាជនបានដឹងឮ ពីព្រោះអ្នកនាងក៏ជាបុគ្គលក្នុងក្រសែភ្នែករបស់មហាជន ហើយការលែងលះមិនអាចធ្វើឡើងដោយស្ងាត់ៗបានទេ។
អ្នកនាងចង់បញ្ចប់អាពាហ៍ពិពាហ៍នេះដោយសន្តិវិធី មិនចង់ឲ្យមើលមុខគ្នាលែងត្រង់។ អ្នកនាងចង់ចាកចេញដោយភាពរឹងមាំ ត្រូវទទួលស្គាល់ការពិត ដើម្បីចាប់ផ្តើមថ្មីឡើងវិញ។
ចុងក្រោយ អ្នកនាងស្នើឲ្យមហាជនឈប់សួររឿងទំនាក់ទំនងរបស់អ្នកនាងនិងឧកញ៉ាឌួង ឆាយ គឺលែងពាក់ព័ន្ធអីទៀតហើយ។ ទំនាក់ទំនងរបស់នាងនិងឧកញ៉ាឌួង ឆាយត្រឹមតែជាឪពុកកូនទាំង ៣ របស់នាង មិនមែនជាស្វាមីដូចមុនទេ៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


