ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ថា សមាជិកណាតូមួយនេះជាប្រទេសដោះស្រាយជម្លោះជោគ ជ័យបំផុត
អ្នកការទូតកំពូលរបស់អ៊ុយក្រែនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា តួកគីគឺជាប្រទេសជោគជ័យបំផុតក្នុងការសម្រុះសម្រួល និងដោះស្រាយជម្លោះសម្រាប់ប្រទេសទាំងអស់ ជាពិសេសគឺកំពុងសម្របសម្រួលដើម្បីឲ្យមានការបញ្ចប់សង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ី ។

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បានថ្លែងនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ក្នុងទីក្រុង Davos ប្រទេសស្វីសថា តួកគីជាប្រទេសសមាជិកអង្គការណាតូមានកម្រិតស្តង់ដារខ្ពស់បំផុតក្នុងដំណើរការចរចារវាងរុស្ស៊ី និងអ៊ុយក្រែន ។
លោក Kuleba បាននិយាយថា ទាំងកិច្ចប្រជុំជាន់ខ្ពស់លើកទី ១ និងចុងក្រោយបង្អស់របស់រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន និងរុស្ស៊ី គឺមានខ្ញុំ Kuleba និងលោក Sergey Lavrov ដែលបានធ្វើឡើងកាលពីថ្ងៃទី ១០ ខែមីនា នៅខាងក្រៅវេទិកាការទូត Antalya របស់ប្រទេសតួកគី ខណៈនៅថ្ងៃទី ២៩ ខែមីនា អ្នកចរចាមកពីប្រទេសទាំងពីរក៏បានជួបប្រជុំគ្នាទៀតនៅទីក្រុងអ៊ីស្តង់ប៊ុល ។

លោក Kuleba បានប្រាប់សារព័ត៌មាន Anadolu ថា អ៊ុយក្រែនមិនដែលបដិសេធមិនព្រមបន្តការចរចាជាមួយរុស្ស៊ីនោះទេ ហើយទីក្រុងកៀវក៏បានត្រៀមខ្លួនសម្រាប់ការចរចាជាមួយទីក្រុងមូស្គូផងដែរ ប៉ុន្តែចំណុចមួយដែលអ៊ុយក្រែនបដិសេធនោះគឺមិនទទួលយកឱសានវាទណាមួយរបស់រុស្ស៊ីឡើយ ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនដែលលោក ពូទីន ហៅថាជា “ប្រតិបត្តិការយោធាពិសេស” បានអូសបន្លាយពេលជាង ៣ ខែហើយ បន្ទាប់ពីទីក្រុងមូស្គូបើកការវាយលុយលើទីក្រុងកៀវកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ លោក Zelensky ៖ ពិភពលោកកំពុងគិតខុសលើ អ៊ុយក្រែន ថានឹងត្រូវ រុស្ស៊ី កម្ទេចរយៈពេល ៣ ថ្ងៃ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


