នយោបាយ
លោកបណ្ឌិត ហ៊ុន ម៉ាណែត ៖ គណបក្សប្រជាជនកម្ពុជា គឺជាមហាគ្រួសារដ៏ធំ ដែលតែងប្តេជ្ញាបំពេញភារកិច្ចក្នុងបុព្វហេតុរួម
នៅក្នុងពិធីសំណេះសំណាល ជាមួយក្រុមជំនួយការលេខាធិការដ្ឋាន និងបណ្តាផ្នែកចំណុះ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៩ ខែឧសភា លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈ អចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា គឺជាមហាគ្រួសារដ៏ធំ ដែលតែងប្តេជ្ញាបំពេញភារកិច្ចក្នុងបុព្វហេតុរួម។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ការជួបជុំនាពេលនេះ សរបញ្ជាក់អំពីការគោរពស្រលាញ់ និងជំនឿទុកចិត្តរបស់គណបក្សប្រជាជនកម្ពុជា ជូនដល់ថ្នាក់ដឹកនាំ និងសមាជិក-សមាជិកាទាំងអស់ ដែលបានខិតខំបម្រើស្ថាប័ន ប្រកបដោយមោទកភាព ភាពស្មោះត្រង់ ព្រមជាមួយនឹងឆន្ទៈប្តូរផ្តាច់បម្រើជាតិ និងប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់គណបក្ស និងមាគ៌ាដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
ទន្ទឹមនឹងនេះ ក៏បានបង្ហាញឲ្យឃើញអំពីភាពរឹងមាំ និងដំណើរការប្រកបដោយប្រសិទ្ធភាព នៃរចនាសម្ព័ន្ធអង្គការចាត់ តាំងរបស់យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ព្រមទាំងជាការបង្ហាញនូវកិត្តិយស និងមោទកភាពរបស់យុវជន ក្នុងការឈានជើងចូលរួមក្នុងជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជាដ៏មានឧត្តមភាព និងប្រកបដោយស្នាដៃ និងគុណបំណាច់ធំធេងជាប្រវត្តិសាស្ត្រជាច្រើនមក។ ជាពិសេស គណបក្សប្រជាជនកម្ពុជា គឺជាមហាគ្រួសារដ៏ធំ ដែលតែងបានប្តេជ្ញាបំពេញភារកិច្ចក្នុងបុព្វហេតុរួម គឺការរក្សាការពារសុខសន្តិភាព សិ្ថរភាព និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ ដើម្បីភាពសុខសាន្ត និងសេចក្តីចម្រុងចម្រើនជូនប្រជាពលរដ្ឋ។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា យុវជនគណបក្សប្រជាជនកម្ពុជា មានតួនាទីមិនប្រួលប្រែ ជាមួយបុព្វហេតុឥតងាករេ ក្នុងការបម្រើគណបក្សអស់រយៈពេលជាង ៧០ឆ្នាំកន្លងមកនេះហើយក៏នឹងបន្តធានាប្រសិទ្ធភាព ក្នុងការបំពេញការងាររបស់ខ្លួន ជាពិសេសក្នុងបរិបទនៃការវិវឌ្ឍប្រែប្រួលរបស់សង្គមជាតិ ក្នុងនាមជាកោសិកាបន្តវេន ដែលគណបក្សបានយកចិត្តទុកដាក់រៀបចំថ្នាល ថែទាំ និងកសាងសមត្ថភាពជាប់ជាប្រចាំ តាំងពីដើមរៀងមក។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានឲ្យដឹងទៀតថា មន្ត្រីគណបក្សប្រជាជនកម្ពុជា បានខិតខំយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ តាមមូលដ្ឋានជាប់ប្រចាំដូចជាភ្លៀងរលឹម ហើយក៏នឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ឲ្យស័ក្តិសមទៅនឹងទំនុកទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ។ ក្នុងន័យនេះ យុវជនត្រូវចងចាំថា មូលដ្ឋាន គឺជាកម្លាំងពិត ដែលតែងបានគាំទ្រគណបក្សនៅគ្រប់ការបោះឆ្នោត ព្រោះប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ ជាអ្នកដែលរស់នៅ និងបានឃើញជាក់ស្តែងនូវការអភិវឌ្ឍ៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
មន្ត្រីជំនាញមកពីគ្រប់ស្ថាប័ន ចុះពិនិត្យមើលគល់ស្ពានព្រះមុនីវង្សថ្មីមានស្នាមជ្រុះបេតុង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រៀមខ្លួន! ឆ្នាំក្រោយ ព្យុះព្រះអាទិត្យ នឹងវាយប្រហារភពផែនដី កាចសាហាវជាងឆ្នាំនេះទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក សុខ ធា ត្រូវបានប្រកាសចូលកាន់តំណែងជានាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អគ្គិភ័យឆេះហាងលក់កាហ្វេ និងឆេះរាលដល់បន្ទប់ជួល និងអគារមួយខ្នងទៀតនៅសៀមរាប
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!
-
កីឡា៥ ថ្ងៃ ago
អបអរសាទរ! វិសាខា ឈ្នះជើងឯក WSVI ក្រោយបំបាក់ម្ចាស់ផ្ទះ Win Streak ៣-១
-
កីឡា១ សប្តាហ៍ ago
ស្ថាបនិក KSF ផ្តល់តម្លៃ ឈឿង ល្វៃ ខ្ពស់បំផុតសម្រាប់កំណត់ត្រាជូនជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រុមហ៊ុនជប៉ុន MIRARTH Green Tech នឹងសម្ពោធរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ធំ នាថ្ងៃស្អែក