ព័ត៌មានអន្ដរជាតិ
សម្តេចប៉ាប Francis ដឹកនាំធ្វើពិធីអធិដ្ឋានអន្តរជាតិដើម្បីសន្តិភាពអ៊ុយក្រែន
កាលពីថ្ងៃអង្គារ៍ ទី៣១ ខែឧសភា សម្តេចប៉ាប Francis បានដឹកនាំធ្វើពិធីអធិដ្ឋានអន្តរជាតិមួយដើម្បីសន្តិភាពនៅប្រទេសអ៊ុយក្រែន និងកន្លែងផ្សេងៗទៀតដែលរងទុក្ខដោយសង្គ្រាម ហើយព្រះអង្គគង់លើកៅរទេះរុញនៅមុខរូបសំណាកដែលជនជាតិរ៉ូមតាមប្រពៃណីភ្ជាប់ជាមួយសន្តិភាព។

សម្តេចប៉ាបព្រះជន្ម៨៥វស្សាបាននិមន្តទៅកាន់ប្រាសាទ Santa Maria Maggiore ក្នុងទីក្រុងរ៉ូម និងបានអធិដ្ឋាននៅចំពោះព្រះភ័ក្ត្ររូបសំណាក់ព្រះម៉ែសន្តិភាព Mary។ សម្តេចប៉ាប Benedict XV ធ្លាប់បានដឹកនាំធ្វើពិធីបួងសួងនេះកាលពីឆ្នាំ១៩១៨ដើម្បីអង្វរដល់ព្រះជាម្ចាស់ឲ្យបញ្ឈប់សង្គ្រាមលោកលើកទី១។
ការធ្វើអធិដ្ឋាននៅទីសក្ការបូជាក្នុងប្រទេសអ៊ុយក្រែន អ៉ីរ៉ាក់ ស៊ីរី និងប្រទេសផ្សេងៗទៀតត្រូវបានភ្ជាប់ដោយវីដេអូ ហើយអ្នកកាន់សាសនាកាតូលិកទូទាំងពិភពលោកត្រូវបានស្នើឲ្យធ្វើអធិដ្ឋានក្នុងម៉ោងដំណាលគ្នា។
អ្នកចូលរួមប្រមាណ១០០នាក់ក្នុងពិធីនៅទីក្រុងរ៉ូម ក្នុងនោះមានទាំងឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំនៅប្រទេសអ៉ីតាលី និងមនុស្សមួយចំនួនដែលស្លៀកពាក់ឈុតដែលមានពណ៌ខៀវ និងលឿងនៃទង់ជាតិអ៊ុយក្រែន។
មុនធ្វើពិធីអធិដ្ឋាន សម្តេចប៉ាប Francis បានស្នើដល់ព្រះម៉ែ Mary ដែលនៅក្នុងសាសនាគ្រឹស្តត្រូវបានគោរពថាជា «ព្រះម៉ែ ឬ Mother of God» ដើម្បីឲ្យផ្សះផ្សាដួងចិត្តដែលពោរពេញដោយហិង្សា និងការសងសឹក។

សម្តេចប៉ាប Francis ដែលបានធ្វើការអំពាវនាវជាច្រើនដងដើម្បីសន្តិភាពនៅអ៊ុយក្រែនចាប់តាំងពីរុស្ស៊ីវាយប្រហារកាលពីខែកុម្ភៈមក កំពុងមានអាពាធជង្គង់ និងគង់លើរទេះរុញរយៈពេលពីរបីសប្តាហ៍ហើយ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


