ព័ត៌មានអន្ដរជាតិ
សម្ដេចប៉ាប Francis ៖ ជម្លោះ រុស្ស៊ី-អ៊ុយក្រែន គឺជា “សង្គ្រាមលោក”
អំឡុងពេលយាងទៅកាន់ប្រទេសកាហ្សាក់ស្ថានកាលពីពេលថ្មីៗនេះ សម្តេចប៉ាប Francis មានបន្ទូលថា វាជាកំហុសមួយក្នុងការហៅជម្លោះនៅអ៊ុយក្រែនថាជា “សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន” ប៉ុន្តែតាមការពិតវាគឺជា “សង្រ្គាមលោក” ។

សម្តេចប៉ាបមានបន្ទូលប្រាប់កាសែតអ៊ីតាលី La Civilta Cattolica ថា “មានសង្រ្គាមកំពុងកើតឡើង ហើយខ្ញុំគិតថា វាជារឿងខុសឆ្គងដែលគិតថា វាជាខ្សែភាពយន្តខូវប៊យដែលមានសភាវៈល្អ និងសភាវៈអាក្រក់ ។ វាក៏ជាកំហុសផងដែរក្នុងការគិតថា នេះជាសង្រ្គាមរវាងរុស្ស៊ី-អ៊ុយក្រែន ផ្ទុយទៅវិញវាគឺជាសង្គ្រាមលោក” ។
មេដឹកនាំនៃសាសនាកាតូលិក និងជាប្រធានបុរីវ៉ាទីកង់ក៏បានកត់សម្គាល់ផងដែរថា ដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ុយក្រែនដែលសម្ដេចបានប្រកាសពីមុនមក នឹងអាចធ្វើទៅបានដើម្បីសម្របសម្រួលនៅក្នុងរបៀបវារៈសន្តិភាពនៅដំណាក់កាលបច្ចុប្បន្ននេះ ។

សម្តេចប៉ាប Francis ក៏មានបន្ទូលដែរថា នៅប្រទេសកាហ្សាក់ស្ថាន មានជនជាតិអ៊ុយក្រែនមួយចំនួនមករកសម្ដេច ហើយម្នាក់ក្នុងចំណោមពួកគេ គឺជាមន្ត្រីយោធាដែលទទួលខុសត្រូវចំពោះការដោះដូរអ្នកទោសរវាងរុស្ស៊ី និងអ៊ុយក្រែនដែលប្រកាសដោយលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ។
ក្រោយមកមន្ត្រីយោធារូបនោះបានសួរសម្ដេចថាតើយើងអាចធ្វើការដោះដូរ ឬផ្ដល់បញ្ជីឈ្មោះអ្នកទោសចំនួន ៣០០ នាក់ជូនសម្ដេចបានទេ? ។ ពេលនោះសម្តេចប៉ាបមានបន្ទូលតបថា “ព្រះអង្គផ្ទាល់ក៏បានបញ្ជូនរឿងរ៉ាវនេះដោយផ្ទាល់ទៅកាន់ឯកអគ្គរដ្ឋទូតរុស្ស៊ីផងដែរ និងកំពុងរង់ចាំចម្លើយដូចគ្នា” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ RT ផ្សាយថា អាមេរិក និងអឺរ៉ុប កំពុងអស់អាវុធឲ្យ អ៊ុយក្រែន ហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


