ព័ត៌មានអន្ដរជាតិ
សម្ដេចប៉ាប ថា ណាតូជាអ្នកបង្ករឿងនៅមាត់ទ្វារ រុស្ស៊ី ទើបសង្គ្រាម អ៊ុយក្រែន កើតឡើង (មានវីដេអូ)
សម្តេចប៉ាប Francis បានស្តីបន្ទោសអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ដែលគាំទ្រដោយសហរដ្ឋអាមេរិក ចំពោះសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែនដែលកំពុងបន្តកើតមាន ។

សម្តេចប៉ាប Francis បាននិយាយថា អង្គការណាតូជាអ្នកបង្ករឿងនៅមាត់ទ្វាររបស់រុស្ស៊ី ទើបជានាំឲ្យលោក Vladimir Putin ចាប់ផ្តើមប្រតិបត្តិការយោធានៅអ៊ុយក្រែន ហើយរហូតមកដល់ពេលនេះព្រះអង្គក៏បានស្នើសុំជួបប្រធានាធិបតីរុស្ស៊ីរូបនេះនៅទីក្រុងមូស្គូផងដែរ ។
នៅក្នុងបទសម្ភាសន៍ជាមួយកាសែតអ៊ីតាលី Corriere Della Sera សម្តេចប៉ាប Francis បាននិយាយថា វត្តមានរបស់អង្គការណាតូនៅក្នុងបណ្តាប្រទេសជិតៗនោះកំពុងបង្ករឿងដល់ទីក្រុងមូស្គូ ហើយមិនបានជួយសម្រួលដល់ការលុកលុយនេះនោះទេ ។

ទន្ទឹមនោះសម្ដេចប៉ាប Francis ក៏បានថ្កោលទោសចំពោះភាពសាហាវឃោរឃៅនៃសង្រ្គាមនេះផងដែរ ហើយបានប្រៀបធៀបវាទៅនឹងសង្រ្គាមស៊ីវិលរបស់ប្រទេសរវ៉ាន់ដាក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ដែលបណ្តាលឲ្យមានការប្រល័យពូជសាសន៍លើជនជាតិភាគតិច Tutsi ។
ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ សម្តេចប៉ាប Francis បានរិះគន់ម្តងហើយម្តងទៀតអំពីសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន ទោះបីជាយ៉ាងណាក៏ដោយ សម្ដេចប៉ាបបានចៀសវាងការស្តីបន្ទោសដោយផ្ទាល់ទៅលើជនជាតិរុស្ស៊ី ឬលោក Putin ចំពោះការលុកលុយយោធាពិសេសនៅអ៊ុយក្រែន ដោយលើកឡើងពីគោលនយោបាយអព្យាក្រឹតរបស់បុរីវ៉ាទីកង់គឺស្របតាមគោលនយោបាយការបរទេសរបស់ខ្លួនក្នុងការរក្សាទ្វារបើកចំហសម្រាប់ការសន្ទនាដែលអាចធ្វើទៅបាន ។

ទីក្រុង Holy See បាននិយាយថា បុរីវ៉ាទីកង់ក៏បាននឹងកំពុងស្នើសុំឲ្យមានជំនួបរវាងសម្តេចប៉ាប Francis និងលោក Putin តាំងពីពាក់កណ្តាលខែមីនាមកម្ល៉េះ ។ ពិតណាស់ យើងត្រូវការមេដឹកនាំវិមានក្រឹមឡាំង ដើម្បីបែងចែកពេលវេលា ។ យើងមិនទាន់មានការឆ្លើយតបណាមួយទេ ហើយយើងនៅតែព្យាយាម ទោះបីជាខ្ញុំខ្លាចថា Putin មិនអាច និងមិនចង់ឲ្យមានកិច្ចប្រជុំនៅពេលនេះក៏ដោយ” ។
ជាចុងក្រោយនៅក្នុងបទសម្ភាសន៍នោះលោក Francis ក៏បាននិយាយផងដែរថា លោកនឹងមិនទៅទីក្រុងកៀវនៅពេលនេះនោះទេ ។ ដំបូងខ្ញុំត្រូវទៅទីក្រុងមូស្គូដើម្បីជួបលោកពូទីន ហើយទីក្រុង Holy See នឹងបញ្ជូនអ្នកតំណាង ២ នាក់គឺលោក Cardinal Konrad Krajewski និងលោក Cardinal Michael Czerny ទៅកាន់ប្រទេសដែលត្រូវបានបំផ្លាញដោយសង្រ្គាមមួយនេះផងដែរ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Op India
ចុចអាន ៖ រុស្ស៊ី ឲ្យ អាមេរិក ធ្វើតាមខ្លួន កម្ទេចឃ្លាំងស្តុកអាវុធគីមី
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


