ព័ត៌មានជាតិ
សម្តេចប៉ាប Francis ស្នើជួបលោក ពូទីន នៅមូស្គូ តែគ្មានការឆ្លើយតប
សម្តេចប៉ាប Francis មានបន្ទូលក្នុងបទសម្ភាសមួយចេញផ្សាយកាលពីថ្ងៃអង្គារ៍ម្សិលមិញថា ព្រះអង្គបានស្នើសុំជួបលោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន ក្នុងទីក្រុងមូស្គូ ដើម្បីព្យាយាមបញ្ឈប់សង្គ្រាមនៅប្រទេសអ៊ុយក្រែន ប៉ុន្តែមិនទទួលបានការឆ្លើយតបឡើយ។
សម្តេចប៉ាបក៏បានប្រាប់កាសែតអ៉ីតាលី Corriere Della Sera ថា ព្រះវិហាររុស្ស៊ី Orthodox របស់ចៅអធិការព្រះនាម Kirill ដែលបានផ្តល់ការគាំទ្រពេញទំហឹងដល់សង្គ្រាមមិនអាចក្លាយជាអាសនៈរបស់លោក ពូទីន បានទេ។

សម្តេច Francis ដែលបានធ្វើទស្សនកិច្ចដ៏ភ្ញាក់ផ្អើលមិនធ្លាប់មានទៅកាន់ស្ថានទូតរុស្ស៊ីនៅពេលសង្គ្រាមបានផ្ទុះឡើងបានប្រាប់កាសែតថា ប្រហែលជា៣សប្តាហ៍នៃសង្គ្រាមកើតមានឡើង ព្រះអង្គបានស្នើដល់មន្ត្រីទូតកំពូលរបស់បុរីវ៉ាទីកង់ដើម្បីផ្ញើលិខិតទៅលោក ពូទីន។
ព្រះអង្គមានបន្ទួលថា លិខិតមានខ្លឹមសារថា ៖«ខ្ញុំចង់ទៅទីក្រុងមូស្គូ។ វាពិតជាសំខាន់ខ្លាំងណាស់សម្រាប់មេដឹកនាំវិមានក្រឹមឡាំងដើម្បីអនុញ្ញាតឲ្យមានការបើកចំហរមួយ។ យើងមិនទទួលបានការឆ្លើយតបវិញទេ ហើយយើងនៅតែទទួចរង់ចាំ»។
ព្រះអង្គបន្ថែមថា ៖«ខ្ញុំមានការភ័យខ្លាចថា លោក ពូទីន មិនអាច និងមិនចង់មានកិច្ចប្រជុំនៅពេលនេះ។ ប៉ុន្តែធ្វើដូចម្តេចដើម្បីអាចបញ្ឈប់អំពើឃោរឃៅបាន?
មុនពេលបទសម្ភាស សម្តេចប៉ាប Francis ព្រះជន្ម៨៥វស្សាមិនបានលើកឡើងច្បាស់ពីប្រទេសរុស្ស៊ី ឬលោក ពូទីន ជាសាធារណៈទេ ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ។ ប៉ុន្តែព្រះអង្គបានបន្សល់ទុកដាក់សង្ស័យតិចតួចចំពោះភាគីដែលព្រះអង្គបានរិះគន់ដោយការប្រើពាក្យការឈ្លានពាន និងការលុកលុយដោយអយុត្តិធម៌ ព្រមទាំងពិតជាសោកស្តាយដែលអំពើឃោរឃៅលើជនស៊ីវិល៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


