ព័ត៌មានជាតិ
លោក ឃួង ស្រេង កោតសរសើរមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ដែលចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ រហូតបានជោគជ័យ
លោក ឃួង ស្រេង អភិបាលរាជធានីរាជធានីភ្នំពេញ បានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំងចំពោះមន្ត្រីរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ជាមួយសម្តេចតេជោ ហ៊ុន សែន រហូតទទួលបានជោគជ័យ ដែលធ្វើអោយជំងឺកូវីដ-១៩ ក្នុងរយៈពេល២៦ថ្ងៃនេះ មិននៅកម្ពុជា ។
ការលើកឡើងបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២នេះ នៅសាលារាជធានីភ្នំពេញ ។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ការជោគជ័យទៅលើការគ្រប់គ្រងជំងឺកូវីដ-១៩ ទៅតាមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺពិតជាមានការចូលរួមចំណែកមិនអាចខ្វះបានពីបងប្អូនមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បើទោះបីបងប្អូនមួយចំនួនបានឆ្លងនូវជំងឺកាចសាហាវនេះក៏ដោយ ក៏បងប្អូនមិនរុញរាតស៊ូជាមួយសម្តេចតេជោ ហ៊ុន សែន រហូតទទួលបានជោគជ័យ ដែលបានធ្វើអោយប្រទេសជាតិវិលទៅរកប្រក្រតីភាពជាធម្មតាឡើងវិញ។
លោក ឃួង ស្រេង ក៏បានថ្លែងនូវការកោតសរសើរចំពោះមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញផងដែរ ដែលបានបម្រើសេវាយ៉ាងល្អជូនប្រជាពលរដ្ឋ ហើយលោកសូមអោយបន្តខិតខំបម្រើសេវានេះ អោយកាន់តែល្អបន្ថែមទៀត។ បន្ថែមពីនេះ លោកឃួង ស្រេង សូមអោយបងប្អូនជាមន្ត្រីទាំងអស់ ត្រូវទៅបំពេញតួនាទីជាប្រជាពលរដ្ឋ ដោយទៅចូលរួមបោះឆ្នោតអោយបានគ្រប់គ្នានៅថ្ងៃទី០៥ ខែមិថុនា នេះ។
លោក ឃួង ស្រេង ក្នុងឱកាសនោះដែរ ក៏បានមានប្រសាសន៍លើកឡើងពីរបបប៉ុលពត ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដែលប្រជាពលរដ្ឋកម្ពុជាបានទទួលរងនូវទុក្ខវេទនាបំផុត ដោយប្រជាពលរដ្ឋកម្ពុជា ហូបមិនឆ្អែត ធ្វើទារុណកម្ម កាប់សម្លាប់យ៉ាងរង្គាល ។ តែដោយគុណសម្តេចតេជោ ហ៊ុន សែន សម្តេចបានរំដោះប្រទេសកម្ពុជាដ៏កំសត់មួយនេះ ចេញពីរបបដ៏យង់ខ្នងនិងខ្មៅងងឹតនេះ ចេញពីចំណុចសូន្យ ដោយមិនមានអ្វីៗទាំងអស់ និងបានធ្វើអោយប្រទេសជាតិមានការអភិវឌ្ឍរីកចំរើនរហូតមកដល់ពេលបច្ចុប្បន្ននេះ។
លោក ឃួង ស្រេង សូមអោយប្អូនៗជាមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ត្រូវយល់អោយបានច្បាស់ពីប្រវត្តសាស្ត្រពិតរបស់កម្ពុជាពិសេសនៅក្នុងរបបប៉ុលពត និងពីវីរៈភាពរបស់សម្តេចតេជោហ៊ុន សែន បើគ្មានសម្តេចតេជោហ៊ុន សែនទេ ប្រទេសជាតិមិនមានអ្វីដូចពេលនេះទេ។ លោក ឃួង ស្រេង សូមអោយបងប្អូនត្រូវ ដឹងខ្លួនឯងអោយបានច្បាស់ ថាចេញពីពិភពអី ហើយដើរទៅចំណុចណា៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ចរាចរណ៍១ ថ្ងៃ ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
លម្អិតហេតុការណ៍រន្ធត់ កប៉ាល់ដឹកកុងតឺន័រ បុកបាក់ស្ពាននៅទីក្រុង Baltimore