សន្តិសុខសង្គម
ចាប់ខ្លួនអ្នកឆបោកប្រាក់ប្រមាណ២០លានដុល្លារ រឿងចូលហ៊ុនទិញលក់មាសខ្យល់
ស្រ្តីជាអ្នកបកប្រែភាសាម្នាក់ កាលពីព្រឹកថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២២ ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីឆបោកលើទឹកប្រាក់ប្រមាណ ២០ លានដុល្លារអាមេរិក ផ្តើមចេញពីរឿងអូសទាញម្ចាស់ប្រាក់ឲ្យចូលហ៊ុនរកស៊ីទិញ.លក់មាស (ខ្យល់)។
ស្ត្រីរូបនោះឈ្មោះ ពេជ្រ ច័ន្ទវល័ក្ខ អាយុ ៤០ ឆ្នាំ មុខរបរជាអ្នករកស៊ី និងបកប្រែភាសាបរទេស មានទីលំនៅផ្ទះជួល ផ្លូវA សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
អង្គហេតុ នៃការចាប់ខ្លួនស្រ្តីខាងលើបញ្ជូនទៅតុលាការ សមត្ថកិច្ចបានឲ្យដឹងថា គឺធ្វើឡើងតាមពាក្យបណ្តឹងរបស់ឈ្មោះ អ៊ុយ ថាណាក់។

តាមពាក្យបណ្តឹងបានបញ្ជាក់ថា កាលពីដើមឆ្នាំ ២០២២ ឈ្មោះ ពេជ្រ ច័ន្ទវល័ក្ខ បានទៅលួងលោមអូសទាញឈ្មោះ ចន សុភាព (ម្តាយដើមបណ្តឹង) ថា គេមានក្រុមហ៊នមួយជាក្រុមហ៊នទទួលបញ្ញើពីបរទេសឈ្មោះ សុខម៉ាល់ធីម៉ិច ឌីវីឡុបមិន អ៊ីអេនស៊ី ជាក្រុមហ៊ុនរកស៊ីទិញ.លក់មាសទៅក្រៅប្រទេស ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៥២z ផ្លូវលេខ៤០២ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយត្រូវការអ្នករកស៊ីចូលហ៊ុនជាមួយ។ បន្ទាប់មកឈ្មោះ ពេជ្រ ច័ន្ទវល័ក្ខ បានប្រាប់ឈ្មោះ ចន សុភាព ថា គេបានទិញមាសជាច្រើននៅប្រទេសកេនយ៉ា អស់ទឹកប្រាក់រាប់រយលានដុល្លារអាមេរិក ប៉ុន្តែដោយមានបញ្ហាជម្ងឺកូវីដ-១៩ ផ្ទុះឡើង គេក៏មានការកកស្ទះមិនអាចនាំមាសនោះ ចូលមកប្រទេសកម្ពុជាយើងបាន។ ឥឡូវនេះគេចង់យកមាស ៣ គីឡូក្រាម ចូលមកស្រុកខ្មែរ តែអត់មានសោហ៊ុយក្នុងការនាំចូល បន្ទាប់មកឈ្មោះបានឲ្យម្ដាយខ្លួនផ្ញើលុយចំនួន ១ មុឺនដុល្លារ ប៉ុន្តែម្ដាយខ្លួនទទួលបានមាសតែ ៣ ជីប៉ុណ្ណោះ ។
ក្រោយមកឈ្មោះ វល័ក្ខ បានប្រាប់ម្ដាយខ្លួនថា គាត់បានទទួលវ៉ាលិសខ្មៅមួយពីបុរសស្បែកខ្មៅឈ្មោះ ផាត់ ទ្រីត ដែលមានលុយខ្មៅជាច្រើន ហើយឈ្មោះវល័ក្ខ បានប្រាប់ឲ្យមក ដោយខ្លួនទិញទឹកច្នាំលាងលុយ និងម៉ាសុីនសំងួតចំនួន ៦៥ មុឺនដុល្លារ ហើយត្រូវការលុយសុទ្ធមុនចំនួន ៣ មុឺនដុល្លារ ដើម្បីយកម៉ាសុីនមកសាកល្បង។ ពេលសាកល្បងលាងបាន ៥ ពាន់ដុល្លារហើយ ស្រាប់តែបុរសស្បែកខ្មៅនោះឲ្យម្ដាយខ្លួនថែមលុយចំនួន ៧ មុឺនដុល្លារទៀត ដើម្បីទិញម៉ាសុីនសំងួតចំនួន ១០ គ្រឿងទៀត។ ពេលបានលុយហើយ ពួកគាត់ក៏បានណាត់ជួបគ្នាដើម្បីសាកល្បងលាងលុយទៀតស្រាប់តែគេទូរស័ព្ទប្រាប់ថា បុរសស្បែកខ្មៅឈ្មោះ ផាត់ ទ្រីត ត្រូវប៉ូលិសចាប់ខ្លួនហើយ។
បន្ទាប់មកឈ្មោះ វល័ក្ខ បានប្រាប់ម្ដាយខ្លួនថា មានគេយកវ៉ាលិសដែលមានលុយខ្មៅខ្ទង់លានដុល្លារមកដល់ហើយ បើចង់បានត្រូវចេញលុយ ១ មុឺនដុល្លារឲ្យអ្នកកាន់កាប់វ៉ាលិសនោះ។ ក្រោយពេលបង់លុយ និងបានទទួលវ៉ាលិសហើយម្ដាយខ្លួនបានពិនិត្យលុយនោះឃើញថា ជាលុយចាយមិនកើតប្រឡាក់ស្អិត។ បន្ទាប់មកក្រុមរបស់ឈ្មោះ វល័ក្ខ បានយកស្រ្ពៃយ៍មកបាញ់លាងលុយបាន ៣០០ ដុល្លារ អាចចាយបាន ហើយពួកគេបានប្រាប់ថា ទាល់តែចំណាយ ៧០០០ ដុល្លារទៀត ដើម្បីទិញស្រ្ពៃយ៍បាញ់លាងលុយ លុះពេលបានលុយ ៧ ពាន់ដុល្លារហើយ ពួកគេបានគេចខ្លួនអស់ទៅ។

ក្រោយមកឈ្មោះ វល័ក្ខ បានប្រាប់ម្ដាយខ្លួនថា ក្រុមហ៊ុនគេក្ស័យទុនហើយ ប៉ុន្តែប្ដីរបស់គេបានទំលាក់លុយមកឲ្យចំនួន ២៣ លាន ៨០ មុឺនដុល្លារ ហើយបើដកបាន គេសុខចិត្តចែកស្មើជាមួយម្ដាយខ្លួន តែដោយខ្វះលុយចំនួន ៤៥០០ ដុល្លារដើម្បីរៀបចំឯកសារដកលុយ។ រយៈពេល ៣ ថ្ងៃ ក្រោយបង់លុយហើយ ស្រាប់តែឈ្មោះ វល័ក្ខ បានឲ្យម្ដាយខ្លួនបង់លុយចំនួន ៨ មុឺនដុល្លារទៀត ដើម្បីបង់ពន្ធផ្សេងៗ តែម្ដាយខ្លួនប្រាប់ថា អស់លុយហើយ ពេលនោះឈ្មោះវល័ក្ខបានប្រាប់ថា ប្ដីរបស់គេបានជួយចេញលុយបាន ៤ មុឺនហើយ នៅសល់ ៤ មុឺនទៀត ឲ្យម្ដាយខ្លួនរកឲ្យបាន ដើម្បីបង់ពន្ធ ទើបម្ដាយខ្លួនប្រាប់រឿងនេះមក ក៏ដឹងច្បាស់ថា ម្ដាយខ្លួនចាញ់បោកគេ ហើយក៏នាំគ្នាមកដាក់ពាក្យបណ្ដឹងតែម្ដង៕
អត្ថបទ ៖ មករា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ