សុខភាព
គិតពីសុខភាពឆ្អឹង អនុវត្ត ៥ ចំណុចនេះតាំងពីនៅក្មេងវ័យ
ឆ្អឹងមានតួនាទីសំខាន់សម្រាប់រាងកាយយើង ទាំងអាចឲ្យយើងធ្វើចលនាបាន និងការពារខួរក្បាល បេះដូង សរីរាង្គខាងក្នុងដទៃទៀតពីការរងរបួសជាដើម។ ជាធម្មតា គ្នាយើងក្មេងៗមិនសូវជាយកចិត្តទុកដាក់នឹងសុខភាពឆ្អឹង ឬសរីរាង្គខាងក្នុងរាងកាយប៉ុន្មានទេ តែបើយើងថែទាំមិនបានដិតដល់ពីក្មេង ចាស់ៗទៅច្បាស់ជាមានបញ្ហាឆ្អឹងមិនខានទេ។
ពេលយើងនៅក្មេង រាងកាយបង្កើតឆ្អឹងថ្មីៗលឿន និងបំបែកឆ្អឹងចាស់ៗចោល ហើយម៉ាសឆ្អឹងរបស់យើងក៏កើនឡើងលឿនដែរ ប៉ុន្តែ ដល់ពេលវ័យវិវដ្ដច្រើនទៅៗ ម៉ាសឆ្អឹងក៏ចាប់ផ្ដើមបាត់បង់ច្រើនដែរ។ មិនមែនជារឿងឆាប់ពេក ឬយឺតពេលពេកទេក្នុងការថែទាំឆ្អឹងឲ្យមានសុខភាពល្អ ជាមួយនឹងតិចនិកខាងក្រោមនេះ គ្នាយើងអាចចាប់ផ្ដើមរក្សាសុខភាពឆ្អឹងឲ្យមាំមួនបាន។
១. ញ៉ាំអាហារសម្បូរជាតិកាល់ស្យូម និងវីតាមីន D
កាល់ស្យូម និងវីតាមីន D ជាសារធាតុចិញ្ចឹមចាំបាច់សម្រាប់សុខភាពឆ្អឹង ជួយឲ្យឆ្អឹងរឹងមាំ មិនងាយពុក។ វីតាមីន D អាចរកបាននៅក្នុងត្រីសមុទ្រ ស៊ុតក្រហម ថ្លើម និងពន្លឺកព្រះអាទិត្យ រីឯកាល់ស្យូមសម្បូរនៅក្នុងទឹកដោះគោ ផលិតផលធ្វើពីទឹកដោះគោ តៅហ៊ូ ទឹកសណ្ដែក និងបន្លែបៃតងជាដើម។
២. ហាត់ប្រាណឲ្យច្រើន
ដូចសាច់ដុំដែរ ឆ្អឹងនឹងកាន់តែរឹងមាំ ប្រសិនបើយើងហាត់ប្រាណបានទៀងទាត់។ លំហាត់ប្រាណដែលល្អបំផុតសម្រាប់សុខភាពឆ្អឹង គឺការហាត់បែបពង្រឹងសាច់ដុំ ការដើរឡើងចុះកាំជណ្ដើរ លើកដុំដែក ឬដោយការរាំលេង។ ព្យាយាមហាត់ប្រាណយ៉ាងតិច ៣០នាទី/ថ្ងៃ។
៣. មានរបៀបរស់នៅល្អ
ប្រសិនបើយើងស្រលាញ់ឆ្អឹង ចង់ឲ្យសុខភាពឆ្អឹងនៅរឹងមាំពេលចាស់ទៅ យកល្អឈប់ជក់បារី និងកាត់បន្ថយការសេពគ្រឿងស្រវឹង និងគួរមានអាហារត្រឹមត្រូវ មានបន្លែផ្លែឈើ សាច់ក្នុងនោះ។
៤. ចៀសវាងការដួល
ពេលយើងដួល អាចបណ្ដាលឲ្យមានរបួសរហូតបាក់ឆ្អឹងបាន ពិសេសចំពោះមនុស្សមានជំងឺពុកឆ្អឹង ហេតុនេះហើយ ពេលធ្វើសកម្មភាពអ្វីមួយត្រូវចេះប្រយ័ត្នលំនឹងឲ្យបានល្អ។
៥. ពិគ្រោះជាមួយគ្រូពេទ្យ
យើងអាចទៅពិគ្រោះជាមួយគ្រូពេទ្យពីសុខភាពឆ្អឹងថាតើ យើងគួរពិនិត្យកំហាប់ឆ្អឹង ឬអាចប្រឈមនឹងជំងឺឆ្អឹងផ្សេងៗដែរឬទេ៕
ចុចអាន៖ជំងឺប្លែកៗ ទាំង ៤ ដែលអ្នកមិនធ្លាប់ឮ ហើយពិបាកព្យាបាលខ្លាំង
ចុចអាន៖ឧស្សាហ៍បែកញើសដៃ-ជើង អាចប្រឈមនឹងជំងឺគ្រោះថ្នាក់ទាំង ៤ នេះ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី